header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ បុរសម្នាក់ បើករថយន្តសេរីទំនើបមួយគ្រឿង ដេញបុកទៅលើយុវជនម្នាក់ កំពុងជិះម៉ូតូមួយគ្រឿងពីក្រោយ បណ្ដាលឲ្យដួលបោកទៅនិងថ្នល់រងរបួស ហើយបម្រុងថយមកកិនបន្ថែមទៀត ខណៈនោះក៏មានបុរសម្នាក់ ស្លៀកពាក់ស៊ីវិល ឃើញហេតុការណ៍នេះ ដកកាំភ្លើងខ្លីបាញ់ឡើងលើ៦គ្រាប់ ដើម្បីគំរាមទៅលើរថយន្តបង្ក។

ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងនៅវេលាម៉ោង២៖១០នាទីទាបភ្លឺ​ ឈានចូលថ្ងៃសៅរ៍ ទី១០ ខែវិឆ្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះលក់គ្រឿងបន្លាស់រថយន្តមួយកន្លែង "យីហោ សាម ឃុន" ស្ថិតតាមបណ្ដោយផ្លូវ៩៣​ ខាងឆ្វេង​រង្វង់មូល​គួចកាណុង២០០ម៉ែត្រ ​(ជិតផ្សារតូច) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូរងគ្រោះម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FH-2579 បើកបរដោយបុរសម្នាក់ រងរបួសធ្ងន់។ រីឯរថយន្តបង្ក មិនចាំអត្តសញ្ញាណ បានរត់គេចបាត់។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យប្រាប់ភ្នាក់ងារ CAM POST ថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្ក​មិនចាំម៉ាក​ បើកបរពីជើងទៅត្បូង លុះមកហួសកន្លែងលក់​បង្អែម ក៏បាន​វ៉ាក់អឺ​ជាមួយយុវជនរងគ្រោះកំពុងជិះម៉ូតូពីត្បូងទៅជើង ដោយមិនដឹងថាមានរឿងអ្វីឲ្យច្បាស់នោះទេ ជនរងគ្រោះ​ក៏បន្តដំណើរហូតមកដល់ជិតដល់ចំណុចកើតហេតុ​ ក៏ងាកក្រោយ​ឃើញរថយន្តទំនើបមិនចាំម៉ាកនោះ បើកត្រលប់មកវិញក្នុងល្បឿនលឿនពីក្រោយ ដេញតាមបុកម៉ូតូជនរងគ្រោះពីក្រោយ​ ទើបជនរងគ្រោះជិះឡើងលើ​ចិញ្ចើមផ្លូវ​មុខផ្ទះ​លក់​គ្រឿង​បន្លាសរថយន្ត រួចផ្ដួលម៉ូតូចោល​បម្រុងរត់តែ​បានរងរបួសជើង ទើបស្ទុះងើបមិនទាន់ រីឯរថយន្តក៏បើកហួសទៅផុត​បានបន្តិច​ ក៏ជាន់ហ្វ្រាំងឈប់​​។

សាក្សីបន្តថា បន្ទាប់មករថយន្តបង្កបានបើកថយក្រោយមកវិញ បម្រុងកិនជនរងគ្រោះបន្តែមទៀត ស្រាប់តែមានជនស៊ីវិលម្នាក់ ដែលកំពុងអង្គុយញាំអីតាមចិញ្ចើមផ្លូវនៅជិតនោះដែរ បានឃើញហេតុការណ៍ប្រមាថទៅលើជីវិតបែបនេះ ទើបសម្រេចចិត្តដកកាំភ្លើងខ្លីរបស់ខ្លួន បាញ់គំរាមឡើងលើ៦គ្រាប់ផ្ទួនៗគ្នា​ គ្រាន់ជួយបញ្ឈប់សកម្មភាពដ៏អាក្រក់នេះ របស់ម្ចាស់រថយន្តបង្កនោះប៉ុណ្ណោះ ទើបរថយន្តបង្កនោះ​បន្ថែមល្បឿនបើករត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។

ទោះបីជាការបាញ់គំរាមដើម្បីជួយមនុស្សក៏ដោយ ជនស៊ីវិលដែលមានបំណងល្អនោះ ក៏បានឡើងរថយន្តបើកចេញពីកន្លែងកើតបាត់ភ្លាមៗផងដែរ។ បន្តិចក្រោយមកជនរងគ្រោះ ត្រូវបានរថយន្តគ្លីនិកឯកជន ហុង ហាក់ ចេញជួយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរួចហើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចដើររកសំបកគ្រាប់ បានចំនួន​៥គ្រាប់ យកមករក្សាទុក​ ដើម្បីធ្វើកំណត់ហេតុ​រាយការណ៍​ជូនថ្នាក់លើ​ និងបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្នសិន នៅប៉ុស្តិ៍នគរបាលស្រះចក ដើម្បីរងចាំសាច់ញាតិជនរងគ្រោះ យកឯកសារមកផ្ទៀងផ្ទាត់ ទើបប្រគល់ឲ្យជូនវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post