header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ នៅព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃខណះអភិបាលខេត្តស្វាយរៀង បានដឹកនាំមន្ត្រីរាជការ ​កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ ព្រះសង្ឃ សិស្ស​និស្សិត លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ ប្រារព្ធ​ខួប​លើក​ទី​៦៥ ។ 
គួរ​បញ្ជាក់​ថា  ទិវា​បុណ្យ​ឯក​រាជ្យ​ជាតិ​នេះ ​ត្រូវ​បាន​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​ស្នា​ព្រះ​ហ​ស្ថ​របស់​សម្តេច​ព្រះរតនកោដ នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​ដឹកនាំ​ធ្វើ​ព្រះរាជ​បូជនីយ​កិច្ច ដ៏សកម្ម ដើម្បីដណ្តើម​ឯករាជ្យ​ភាព​ពេញលេញ​ពី​ប្រទេស​បារាំង​ ។
បារាំងបាន​ធ្វើ​ជា​អាណាព្យាបាល​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៨៦៣ ដល់​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣​ ។​

សូមរំលឹកថា៖ តាម​ប្រវត្តិ​សង្ខេប​នៃ​ព្រះ​រាជ​បូជនីយកិច្ច​ទាម​ទារ​ឯករាជ្យ​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា នៅ​ក្នុង​ព្រះ​រាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ  សម្តេច​ឪ នរោត្តម សីហនុ ទ្រង់​បាន​លះ​បង់​ព្រះ​កាយ​ពល និង​ព្រះ​បញ្ញាញាណ ​ដើម្បី​ទាម​ទារ​​ឯករាជ្យ​នៅ​កម្ពុជា​ឲ្យ​រួច​ចាកផុត​ពី​អាណានិគម​និយម​បារាំង ដែល​មាន​ខ្លឹម​សារ​ជា​អាទិ៍​ថាៈ តាម​សន្ធិ​សញ្ញា​ចុះ​ថ្ងៃទី​៨​ខែ​វិច្ឆិកា​ឆ្នាំ១៩៤៩ បារាំង​បាន​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​នូវ​ឯករាជ្យ របស់​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ។

ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្ដមតូច ប៉ូលីវ៉ា អភិបាល​រងខេត្ត​ស្វាយរៀង បាន​អាន​សុន្ទរកថា ដែល​មាន​ខ្លឹមសារ​ថា ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា ទូ​ទាំង​ប្រទេស​កម្ពុជា តែងតែ​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ព្រោះ​ជា​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​រុងរឿង ​ដែល​កម្លាំង​មហា​សាមគ្គី​របស់​ប្រជាជាតិ​ទាំងមូល ដណ្តើម​បាន​ទាំងស្រុង មក​វិញ​ពី​អាណានិគមនិយម​បារាំង នា​ឆ្នាំ​១៩៥៣ នូវ​ឯករាជ្យ​ពិតប្រាកដ ក្រោម​ព្រះរាជ​បូជនីយកិច្ច​ដ៏​ថ្លៃថ្លា​នៃ ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា​ព្រះបាទ​សម្តេច នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ជាតិ​នៃ​យើង នៅចុងបញ្ចប់កម្មវិធីក៏មានការបង្ហោះប៉ោងប៉ោងផងដែរ ៕ ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post