header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌមានជ័យ បញ្ជូនខ្លួនអ្នកទោសស្នេហាវ័យក្មេង​ម្នាក់ ទៅតុលាការ បន្ទាប់ពីល្បួងសង្សារទៅរួមភេទបានសម្រេច ត្រូវម្ដាយខាងស្រីមកទាន់ ចាប់ប្រគល់ឲ្យប៉ូលិស ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា​ ស្នេហា​ក្មេង​ឈាមរាវ​២​នាក់ ចាប់ផ្តើម​ស្រលាញ់​គ្នា​ជាង​១​ខែ កើត​ចំណង់តណ្ហា​រោល​រាល​ដល់​កម្រិត រៀប​គំរោង​ណាត់ជួប​គ្នា​ក្នុង​បន្ទប់ទឹក ដើម្បី​រួម​រក្ស​មេត្រីភាព រហូត​បាន​សម្រេច តែ​​ត្រូវ​ក្រុម​គ្រួសារ​ខាង​ស្រី​តាម​ទាន់ ​ក៏​ប្តឹង​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​ខាង​ប្រុស កាលពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​កា​រ៉ា​ស់​សាំង​​ TELA ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៣០​ម៉ែត្រ កែងផ្លូវបេតុងបត់ចូលផ្សារចាក់អង្រែ ភូមិទួលរកា ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ។

យុវជនក្លាយជាអ្នកទោសស្នេហារូបនោះ ឈ្មោះ វង្ស សំណាង អាយុ​១៥​ឆ្នាំ មុខរបរ ​ជា​កម្មករ​ស៊ីឈ្នួល​លាង​រថយន្ត ស្នាក់​នៅ​ចំណុច​កា​រ៉ា​ស់​សាំង​កើតហេតុ​ខាងលើ ហើយ​ក្នុង​ខ្លួន​យុវជន​រូ​ប​នេះ ​មាន​ផ្ទុក​សារ​ធាតុ​ញៀន​ផងដែរ ចំណែក​យុវតី​រង​គ្រោះ​អាយុ​១៥​ឆ្នាំដូចគ្នា មុខរបរ​លក់​គ្រឿង​ភេសជ្ជៈ ស្នាក់​នៅ​ខណ្ឌមានជ័យ។

បើតាមប្រភព​ព័ត៌មាន បានឲ្យដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ នារី​រង​គ្រោះ​បាន​យក​សម្លៀក​បំពាក់​របស់​ឪពុក​ម្តាយ​ទៅ​កន្លែង​បោក​អ៊ុត។ ពេល​យក​ទៅ​ទុក​នៅ​កន្លែង​បោក​អ៊ុត​ហើយ​នោះ នាង​ក៏​ជិះ​ម៉ូតូ​ទៅ​កាន់​កា​រ៉ា​ស់​សាំង​តេ​ឡា (ចំណុច​កើតហេតុ) ហើយ​ក៏​ឈប់​ម៉ូតូ​នៅទី​​នោះ រួច​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក។ ភ្លាម​នោះ ជនសង្ស័យ​ជា​សង្សារ ​ក៏​ដើរទៅ​តាម​ពីក្រោយ រួច​ចូល​ទៅ​ក្នុង​បន្ទប់​ទឹកតែ​មួយ​រួម​គ្នា ដោយ​បាន​ចាក់​គន្លឹះ​សោ​ទ្វារ​ជិតឈឹង ហើយ​ធ្វើ​សកម្មភាព​រួមរក្សគ្នា ​រហូត​បាន​សម្រេច។

ប្រភព​ខាងលើ ​បន្ត​ថា ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ បងប្រុស​បង្កើត​របស់​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​ឆ្លងកាត់​ទី​នោះ ​ក៏​ឃើញ​ម៉ូតូ​នារី​ជា​ប្អូន​ឈប់​ក្បែរ​បន្ទប់ទឹក ដោយ​សង្ស័យ​បុរស​ជា​បង ​ក៏​ទៅ​ឌុ​បម្តាយ​ពី​ផ្ទះ​មក​កា​រ៉ា​ស់​កើតហេតុ លុះ​មក​ដល់​ក៏​ឃើញ​កូនស្រី​ដើរ​ចេញពី​បន្ទប់ទឹក​មក​ជាមួយ​យុវជន​ជា​សង្សារ ទើបកើត​ចិត្ត​ខឹង​សម្បា​រ ចាប់​ឃាត់​យុវជន​ជា​សង្សារ​នោះ រួចដឹក​តាម​ម៉ូតូ​យក​ទៅ​ជូន​សមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ​ដើម្បី​សាកសួរ​នាំ​តែ​ម្តង។

​ចំពោះ​មុខ​សមត្ថកិច្ច​យុវជន​នោះ​ឆ្លើយ​សារ​ថា ខ្លួន​បាន​បង្កើត​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​ជាមួយ​នារី​ខាង​លើ​អស់​រយៈពេល​ជាង​១​ខែ​កន្លង​មក​ហើយ ដោយ​ធ្លាប់​បាន​ជួប​មុខ​គ្នា និង​និយាយ​ទូរស័ព្ទ​សាងសង​គ្នា​មករ​ហូត ប៉ុន្តែ​ការ​ស្រលាញ់​នោះ​ឪពុក​ម្តាយ និង​សាច់ញាតិ​ភាគី​ខាង​ស្រី គឺ​ពុំ​បានដឹង​ពី​ទំនាក់ទំនង​ឡើយ។ ហើយ​នៅ​យប់​ថ្ងៃ​កើតហេតុ រូបគេ និង​នារី​ជា​សង្សារ​មានការ​ត្រូវរ៉ូវ​សម្តី​នឹង​គ្នា ​ដោយ​សម្រេច​ណាត់​គ្នា​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​នៅ​ក្នុង​កា​រ៉ា​ស់​សាំង​ខាងលើ ដើម្បី​រួម​រក្ស​មេត្រីភាព​ជាមួយ​គ្នា​រហូត​បាន​សម្រេច ។ លុះ​សម្រេច​ហើយ ពួក​គេ​ក៏​នាំ​គ្នា​ចាក​ចេញពី​ទីនោះ​បំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ត្រូវ​សាច់ញាតិ​ខាង​ស្រី​មក​ឃើញក៏សួរនាំខាងស្រី ខណៈដែលខាងប្រុសដើរចេញមក​ ទើប​សង្ស័យ​ក៏​ចាប់​ឃាត់​តែ​ម្តង។

យ៉ាងណាមិញ​ជុំវិញ​រឿងរ៉ាវ​ខាងលើ ភាគី​ខាង​នារី​ជា​សង្សារ​មិន​បាន​បរិយាយ​អ្វី​ចំពោះ​មុខ​សមត្ថកិច្ច​ឡើយ ដោយ​ស្ត្រី​ជា​ម្តាយបង្កើត​ជា​អ្នក​ដាក់​ពាក្យបណ្តឹង​ប្តឹង​យុវជន​ជា​សង្សារ​ពី​បទ រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​ខ្លួន ។

មន្ត្រី​នគរបាល​បញ្ជាក់​ថា យោង​តាម​ចម្លើយ​សារភាព​ទទួលស្គាល់​របស់​ជនសង្ស័យ គឺ​ឃើញ​ថា ជនសង្ស័យ​ជា​សង្សារ​ពិតជា​បានរំលោភ​សេពសន្ថវៈ​លើ​នារី​រង​គ្រោះ​ប្រាកដ​មែន ដូច្នេះ​ហើយ​ជន​សង្ស័យ​រូប​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​បណ្តោះអាសន្ន ហើយនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ បន្ទាប់ពី​កសាង​សំណុំរឿងរួចហើយ សមត្ថកិច្ចបាន​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ផង​ដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post