header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្រីស្អាតម្នាក់បើករថយន្តកាមរីហាយប្រីតមួយគ្រឿង បោះពួយក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលវៀចអស់មួយកង់ រថយន្តបង្កខ្ទេចផ្នែកខាងមុខផ្ទប់ជាប់ទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០ទៀបភ្លឺ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ កែងនិងផ្លូវ១៤៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញស្រីស្អាតម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តកាមរីហាយប្រីត មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខ ភ្នំពេញ 2Y-7998 ដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលវៀចមួយកង់រថយន្តខ្ទេចផ្នែកខាងមុខផ្ទប់ជាប់ទៅមុខលែងរួចសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយហេតុការណ៍ម្ចាស់រថយន្តបានឡើងជិះរថយន្តមួយគ្រឿងទៀតគេចខ្លូនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

បច្ចុប្បន្ន​ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍​ប្រាប់សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរងចាំរងចាំដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិរដ្ឋទៅតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post