header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនជាប់ចោទម្នាក់ឈ្មោះ វ៉ែន សុភាព ហៅ សាម ភាព ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ បឹងជ័រ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញហើយ កាលពីចុងសប្ដាហ៍មុន ក្រោយពីអនុវត្តទោសជាប់​នៅក្នុងពន្ធនាគារព្រៃសម១ រយៈពេល២ឆ្នាំ។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧លោក លី សុខឡេង  ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោស និងបានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស យុវជន វ៉ែន សុភាព ហៅ សាម សុភាព ដាក់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល ក្រោមការចោទប្រកាន់ពីបទគំរាមកំហែង និងជេរប្រមាថដល់អាយុជីវិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមបណ្តាញសង្គម Facebook ។

ជនជាប់ចោទមានឈ្មោះ វ៉ែន សុភាព ហៅ សាម ភាព ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ បឹងជ័រ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ត្រូវបានកម្លាំងនាយកដ្ឋាន ប្រឆាំង បទល្មើស បច្ចេកទេសនៃក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។

វែន សុភាព ត្រូវតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ គំរាមកំហែងថានឹសម្លាប់ និង ញុះញង់ឲ្យមានការរើសអើង តាម មាត្រា២៣៣ និង មាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ៕ មករា

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post