header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០១៨ បានប្រកាសថា នឹងលប់បំបាត់រូបភាពនៃបទល្មើសសេដ្ឋកិច្ច ដែលកំពុងប្រព្រឹត្តទៅយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ដោយមានមន្ត្រីនគរបាល យោធា ឬមន្ត្រីអង្គរក្សនៅ​ពីក្រោយ។

ជាមួយគ្នានេះ ស្នងការដ្ឋានក៏បានអំពាវនាវសុំឲ្យ​អាជីវករ ពាណិជ្ជករទាំងអស់ សហការល្អជាមួយសមត្ថកិច្ច ទាំងការគោរពច្បាប់ចរាចរណ៍ មិនដឹកលើសទម្ងន់​កំណត់ ព្រមទាំងបង់ពន្ធឲ្យ​បានត្រឹមត្រូវតាមមុខទំនិញ ។

លោកឧត្តមសេនីយ៍ ស  ថេត បានលើកឡើងថា ខ្ញុំសុំឲ្យ​មន្ត្រីនគរបាល ឬក៏យោធាមេត្តាកុំនៅពីក្រោយខ្នង ឬក៏កាងបទល្មើសសេដ្ឋកិច្ចឲ្យ​សោះ។ ដោយមានការតាមដានព័ត៌មាន ខ្ញុំដឹងថា ក្នុងមួយថ្ងៃៗមានការដឹកទំនិញគេចពន្ធចូលក្នុងរាជធានីភ្នំពេញ រាប់រយឡានដោយឈ្មួញផ្សេងៗគ្នា តាមរូបភាពឃុបឃិតគ្នាជាមួយមន្ត្រីនគរបាល ឬយោធា ដើម្បីបិទបាំងទង្វើគេចពន្ធទាំងនោះ។

នោះរំលោភបំពានដល់បេសកម្មរបស់មន្ត្រីជំនាញ ដែលកំពុងសហការជាមួយស្ថាប័នតុលាការ ដើម្បីបង្ក្រាបបទល្មើស៕

លោកឧត្តមសេនីយ៍ ស ថេត បានបន្ថែមថា ចាប់ពីថ្ងៃនេះទៅអង្គភាពនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ នឹងសហការជាមួយសាខាគយរាជធានី នាយកដ្ឋានគយចល័ត និងស្ថាប័នអយ្យការអមសាលាដំបូង ដើម្បីបង្ក្រាបបទល្មើសសេដ្ឋកិច្ច ដែលគេចពន្ធក្នុងទិដៅបង្កើនចំណូលពន្ធរដ្ឋសម្រាប់អភិវឌ្ឍប្រទេសជាតិ ។

ចំពោះរថយន្តដឹកលើសទម្ងន់ ដែលភាគច្រើនជារថយន្តដឹកទំនិញគេចពន្ធរបស់ឈ្មួញធំៗដែលមានម្ចាស់ជាយោធា ឬនគរបាល ក៏ត្រូវប្រគល់ឲ្យ​ផ្នែកជំនាញចរាចរណ៍​ផ្លូវគោកចាប់ផ្ដើមអនុវត្តឲ្យ​បានតឹងរឹងបំផុត តាមយុទ្ធសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាល មានដូចជា ទី១ ឆ្លុះកញ្ចក់ ទី២ ងូតទឹក ទី៣ ដុសក្អែល ទី៤ ព្យាបាល ទី៥ វះកាត់។

ការសម្រេចចិត្តរឹតបន្តឹងខាងផ្នែកបទល្មើសសេដ្ឋកិច្ចនេះ បន្ទាប់ពីប៉ុន្មានថ្ងៃនេះមានបណ្ដាញព័ត៌មានអេលិចត្រូនិចមួយចំនួន បានធ្វើការវាយប្រហារកងកម្លាំងនគរបាលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយគ្មា​នមូលដ្ឋានត្រឹមត្រូវ ដែលការវាយប្រហារទាំង

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post