header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្ត្រីជនជាតិអូស្ត្រាលីម្នាក់ ព្រោះតែបានឈ្លោះប្រកែកជាមួយប្តី បានសម្រេចចិត្តទិញស្រាផឹករហូតបណ្ដាលអោយលើសឈាមស្លាប់ បង្កជាការភ្ញាក់ផ្អើលនៅក្នុងបន្ទប់នៃសណ្ឋាគារអង្គរជាតិ កាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅទីតាំងលេខ៣៨និង៥០ផ្លូវលេខ១៨៤ កែងផ្លូវលេខ១៥ ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

សមត្ថកិច្ច បានឲ្យដឹងថា ជនបរទេសដែលស្លាប់នោះឈ្មោះ Taylor Chille Mae អាយុ៤៥ឆ្នាំ មុខរបរទេសចរណ៍កាន់លិខិឆ្លងដែនលេខPa៧៦១០៧៦៧ ស្នាក់នៅបន្ទប់លេខ៣១៦ ជាន់ទី៣ នៃសណ្ឋាគារកើតហេតុ។

បើតាមការឲ្យដឹងពីឈ្មោះ Priyouich David Goran ត្រូវជាប្ដី​ជនរងគ្រោះ បានឲ្យដឹងថា ខ្លួននិងប្រពន្ធ បានចូលមកស្នាក់នៅសណ្ឋាគារខាងលើ តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ មកម្ល៉េះ ពេលកំពុងស្នាក់នៅ ខ្លួននិងប្រពន្ធបានឈ្លោះប្រកែកពាក្យសំដីជាមួយគ្នារហូតទៅដល់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១០យប់ ខ្លួនបានទៅជួលបន្ទប់មួយទៀតលេខ ៣១៦ជាន់ទី៣ ស្នាក់នៅតែម្នាក់ឯង ប៉ុន្តែមិនទាន់បានសម្រាកផង ខ្លួនបានដើរចេញទៅផឹកស៊ីខាងក្រៅបាត់រហូតម៉ោងប្រហែល៣ឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ ដដែល ទើបខ្លួនត្រឡប់មកបន្ទប់វិញប្រហែលជា៥នាទីក្រោយមក ខ្លួនបានឡើងទៅបន្ទប់លេខ ៥០៧ ជាន់ទី ៥ ឃើញជំហរទ្វារ ខ្លួនក៏ដើរចូលទៅឃើញប្រពន្ធរបស់ខ្លួនកំពុងអង្គុយផឹកស្រាបៀរតែម្នាក់ឯងពេលនោះខ្លួនក៏បានគ្រាប្រពន្ធជិះជណ្ដើរយន្តចុះមកដេកបន្ទប់លេខ ៣១៦ ជាន់ទី៣ ជាមួយខ្លួន លុះដល់ម៉ោងប្រហែល៩និង៣០នាទីព្រឹកថ្ងៃដដែល ពេលខ្លួនក្រោកពីដេកបានដាស់ប្រពន្ធជាច្រើនដង តែមិនងើប ខ្លួនក៏យកដៃទៅស្ទាបជីបចរបំពង់ករបស់ប្រពន្ធឃើញថា គាត់ដេកដកដង្ហើមរាំងស្ទះៗ ខ្លួនក៏បានរត់ចុះមកក្រោមប្រាប់អ្នកទទួលភ្ញៀវឲ្យហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត មកដល់ពេទ្យក៏បានបញ្ជាក់ប្រាប់ថា ប្រពន្ធរបស់ខ្លួនបានស្លាប់បាត់ទៅហើយ។

ដោយឆ្លងតាមការពិនិត្យគ្រូពេទ្យកោសលវិច័យនិងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្របានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារជំងឺលើសឈាម។ បច្ចុប្បន្នសពបានសម្រេចបញ្ជូនទៅតម្កល់នៅមន្ទីរពេទ្យខ្មែរមិត្តភាពសូវៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post