header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សន្តិសុខយាមនៅការដ្ឋានសំណង់អគារ៩៩៩ ម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាធ្វើការឃាត់ខ្លួន ករណីលួចយកស៊ីម៉ង់តិ៍ក្នុងក្រុមហ៊ុន។ ការឃាត់ខ្លួនជនសង្ស័យខាងលើបន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះកាលពីថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៤រសៀល នៅចំណុចក្នុងការដ្ឋានសំណង់អាគា៩៩៩ ផ្លុវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

នគរបាលប្រាប់ថា ជនសង្ស័យ ឈ្មោះ អ៊ាម រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមនៅការដ្ឋានសំណង់អាគា៩៩៩ ស្នាក់នៅក្នុងការដ្ឋានសំណង់៩៩៩ ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ កៅ សីហា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេធាវីនិងតំណាងក្រុម៩៩៩ ស្នាក់នៅផ្ទះលេខ A១៣ ផ្លូវ២៣បេ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់ ៖ ដែកចំនួន១១តោន , ឥដ្ឋការ៉ូចំនួន៣២០ម៉ែត្រការ៉េ , និងស៊ីម៉ង់តិ៍ ចំនួន១២តោន ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ដោយមានការបាត់បង់សម្ភារសំណង់ក្រុមហ៊ុន រួចជនរងគ្រោះបានបើកកាម៉េរ៉ាសុវត្ថិភាពរបស់ក្រុមហ៊ុនក្នុងបុរី៩៩៩ ចំណុចកើតហេតុខាងលើមើល ឃើញសកម្មភាពរបស់ជនសង្ស័យ លួចយកសម្ភារៈសំណង់របស់ក្រុមហ៊ុន បន្ទាប់មកជនរងគ្រោះបាននាំគ្នាឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាធ្វើការសាកសួរ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post