header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ពិសេស ការខិតខំយកចិត្តទុកដាក់របស់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សាខេត្ត បានធ្វើឲ្យខេត្តស្វាយរៀង មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរបស់ប្រជាពលរដ្ឋ ជាពិសេសការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ផ្លូវអ៊ុតបេទីមAC ចំនួន៥ខ្សែបន្ថែមទៀតនៅក្នុងក្រុងស្វាយរៀងបាននិងកំពុងចាប់ផ្តើមស្ថាបនាចាប់ពីរសៀលថ្ងៃទី០២ ខែវិច្ចិកា ឆ្នាំ២០១៨ ។ 

បន្ទាប់ពីមានការសាងសង់សួនច្បារ ការដាក់ភ្លើងស្តុបនៅតាមដងផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងស្វាយរៀង ការសាងសង់ច្រាំងទន្លេវ៉ៃគោ (ទំនប់តាណេង) រដ្ឋបាលខេត្ត ក៏បានធ្វើការជួសជុលផ្លូវអ៊ុតបេទីម AC ចំនួន ៥ខ្សែបន្ថែមទៀតនៅចុងឆ្នាំ២០១៨នេះ បន្ទាប់ពីបានជួសជុលអ៊ុតបេទីមAC ចំនួន៩ខ្សែរួចហើយនាឆ្នាំកន្លងទៅ ស្ថិតក្នុងក្រុងស្វាយរៀងយើងនេះ ដើម្បីកែលម្អសោភ័ណភាព និងភាពស្រស់បំព្រង ចូលរួមចំណែកការប្រឡងប្រណាំងទីក្រុងស្អាតប្រចាំឆ្នាំផងដែរ ។ 

ចំពោះផ្លូវជនបទ នៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់មួយចំនួនដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនារដូវវស្សា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្ត ក៏មានការគិតគូរធ្វើការជួសជុលឡើងវិញផងដែរ ៕ ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post