header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ពោធិ៍សាត់ៈ ប្តីប្រពន្ធវ័យចំណាស់​មួយគូ ត្រូវបានជនសង្ស័យ​​ បានធ្វើសកម្មភាព​វាយ និង​ប្រើកាំភ្លើងស្នប់បាញ់ប្រហារដល់ក្នុងផ្ទះ បណ្ដាលឲ្យប្ដីស្លាប់នៅនឹងកន្លែង រីឯប្រពន្ធរងរបួសធ្ងន់។

ករណីឃាតកម្មខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៦៖២០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិបត់កណ្ដាល ឃុំបឹងបត់កណ្ដាល ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជនរងគ្រោះជាប្ដី​ឈ្មោះ ធូ ធន អាយុ៨៣ឆ្នាំ របួសត្រង់ក្បាលជាច្រើនកន្លែង(ស្លាប់) ចំណែកប្រពន្ធឈ្មោះ​ ហ៊ុន ណែម អាយុ៧២ឆ្នាំ រងរបួសត្រង់កំភួនជើងខាងឆ្វេង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការស្រាវជ្រាវ និងបានកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួន​ជនសង្ស័យឈ្មោះ ឃុន ដារ៉ា (ហៅចន្ថា) ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិជាមួយគនា ដែលធ្លាប់ប្ដឹងជនរងគ្រោះថា ចេះធ្វើអំពើ បណ្ដាលឲ្យកូនខ្លួនឈឺ ហើយបានគំរាមថា បើកូនខ្លួនស្លាប់ គេនឹងសម្លាប់ជនរងគ្រោះដូចគ្នា។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីសាកសួរ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post