header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ ដោយមានការចង្អុលបង្ហញពីសំណាក់ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សួន ផុន ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកទ្រាំង សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់​ ពាក់ព័ន្ធករណីសមគំនិតអំពើលួចរថយន្ដ ប្រព្រឹត្តនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង៥៖៣០នាទីយប់ថ្ងៃសៅរ៍ ២ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។

ជនសង្ស័យឈ្មោះ ហុង សារឿន ភេទប្រុស អាយុ៥០ឆ្នាំ(មុខរបររត់ម៉ូតូឌុប) (សមគំនិត)រស់នៅភូមិពុទ្ធសាំ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ០១គ្រឿង អាវុធខ្លី០១ដើម ម៉ាកCZ2075RAM បង់១ គ្រាប់ចំនួន១០គ្រាប់។ និងឈ្មោះ ឡាយ ផុង (អ្នកលួច)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញបានប្រគល់ជូនកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post