header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានដៀមដាមលោក សម រង្ស៊ី ថា កំពុងអស់លក្ខណ៍ក្នុងការធ្វើនយោបាយហើយ ពិសេសនោះល្បែងភ្នាល់តែម្តង។

លោក គង់ គាំ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា «មមាច (ខ្លួនល្អិត ខួរល្អោច) ឃើញភ្លើងមិនញោច ព្រោះស្មានថាផ្កា ដេញរោមរហូត ឆេះក្ស័យជន្មា នៅមិនដឹងថា ពន្លឺមួយណា អាចជួយជីវិត។ គិតមិនដែលត្រូវ យល់មិនដែលច្បាស់ ធ្វើមិនដែលកើត ស្រមៃផ្តេសផ្តាស គ្មានខ្លួនជាម្ចាស់ គេរស់មិនបាន»

ជាមួយគ្នានោះដែរ លោក គង់ គាំ ក៏បានរំឭកអ្វី ដែលលោក សម រង្ស៊ី ធ្វើកន្លងមក ហើយមិនទទួលបានជោគជ័យយ៉ាងដូច្នេះថា «មាននឹកឃើញទេ (រដ្ឋសភាខ្វះម្នាក់ + រដ្ឋសភាខ្វះមួយ គណបក្ស) មិនអាចរស់បាន ព្រមបង្គ្រប់ទឹក មិនអាចនឹកស្មាន ព្រោះមេបានអ្វីៗដូចចិត្ត។ លើ កនេះ អស់លក្ខណ៍ (ដេកផ្ទះ ឈ្នះស្អាត រុញស៊ីក្លូចូលឡាន ភ្នាល់ឲ្យចូលអន្ទាក់) បាក់បែករូប កាយ អោយតែមូលព្រលឹង។ ដៃជើងថាហត់ ឯក្បាល និងមាត់ អញគិត អញស៊ី។ ម្នាក់ថាទុកឲ្យរលំ ម្នាក់ថាផ្សះផ្សា ម្នាក់ថាសងអំណាចពីមុន ម្នាក់ថាបោះឆ្នោតឡើងវិញ (មហារវើរវាយ មហារញ៉េរញ៉ៃ)។ សុទ្ធតែខ្យល់។ រវាងពួកក្បាលមិនទើសមេឃ ខ្ញុំឲ្យតម្លៃ ពួកជើងជាប់ដី»

ក្នុងសារដៀមដាមទៅកាន់លោក សម រង្ស៊ី លោក គង់ គាំ ក៏បានសរសេរពាក្យស្លោកដែរ "កុំប្រើមនុស្សខូច កុំសំរួចឈើពុក" ភាពមិនអាចបំបែកបានរវាង សម រង្ស៊ី និង កឹម សុខា ពេលធ្លោយ សម រង្ស៊ី ក៏ដាក់ការដោះលែង កឹម សុខា ជាវត្ថុភ្នាល់ដូរយកការចុះចេញពីតំណែង របស់នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន ដែលមិនអាចកើតឡើងបានទាល់តែសោះនោះ បានធ្វើឲ្យ កឹម សុខា សម្តែងថា "ខ្ញុំដឹងថា សម រង្ស៊ី ចង់ធ្វើអ្វីចំពោះខ្ញុំ និងចំពោះប្រទេសជាតិ"។

លោកបន្តថា អ្នកនយោបាយមាននិន្នាការ កឹម សុខានិយម បានហៅ សម រង្ស៊ីថា អគុណធម៌ ហើយបានសម្តែងការមិនពេញចិត្តចំពោះ សម រង្ស៊ី។ (មាន CNRP ឡើងវិញ ប្រគល់អំណាចត្រឡប់វិញ បោះឆ្នោតឡើងវិញ លើកបម្រាមធ្វើនយោបាយដល់ ១១៨រូបដោយមិនឆ្លង កាត់ហ៊ុន សែន តើធ្វើបានពិតមែនឬ?

លោកបន្តថា លោក សម រង្ស៊ី និងក្រុមបរាជ័យគ្រប់ដំណាក់ បានងាកមករំឭកថា រហូតខែមីនា ២០១៩ មានតែ ឬមួយនៅជាមួយ កឹម សុខា (សម រង្ស៊ី) ឬមួយជាមួយ ហ៊ុន សែន"។ បើមិនរក្សាសាមគ្គីភាពជាមួយ កឹម សុខា (សម រង្ស៊ី) ទេ គណបក្សសង្គ្រោះជាតិនឹងសាបសូន្យជារៀងរហូតហើយ។ កុំសំរួចឈើពុក។ កុំលាបពណ៌អ្នកស្និទ្ធ កឹម សុខា។

សូមជម្រាបថា ការលើកឡើងរបស់លោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិហើយជាមនុស្សជំនិតលោក សម រង្ស៊ី បែប​​នេះ បន្ទាប់ពីលោក សម រង្ស៊ី បែបគំនិតបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់គ្នា ដោយយកលោក កឹម សុខា ជាកម្មវត្ថុនៃការភ្នាល់ ។ លោក សម រង្ស៊ី ភ្នាល់ថា ចាប់ចន្លោះពីថ្ងៃទី២៩ ខែធ្នូ រហូដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ នឹងមានការដោះលែងលោក កឹម សុខា។ ក្នុងករណីមិនមាន​ការដោះលែង លោក សម រង្ស៊ី សុខចិត្តចូ លមកក្នុងស្រុក ដើម្បីឲ្យសមត្ថចាប់ខ្លួនដាក់ពន្ធនាគារ ចំណែកសម្តេចតេជោ ហ៊ុន សែន វិញ ថា បើមានការដោះលែងលោក កឹម សុខាមែន សម្តេចនឹងចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post