header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នគរបាលការិយាល័យប្រឆាំងគ្រឿងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ វិច្ឆិកា នេះ បានធ្វើពិធីបង្ហាញមុខក្រុមជនពាក់ព័ន្ធគ្រឿងចំនួន៤១នាក់ ដែលទើបបង្ក្រាប នៅចំណុចផ្លូវរទេះភ្លើងស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូ​នពេញ និងតាមបណ្ដាខណ្ឌផ្សេងៗទៀត ទាំង១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ។

ពិធីបង្ហាញមុខជនសង្ស័យទាំង៤១នាក់នោះ គឺធ្វើឡើងដោយលោកវរសេនីយ៍ឯក អ៊ីវ ភារិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន និងមន្រ្តីជំនាញពាក់ព័ន្ធក្នុងកិច្ចប្រតិបត្តិការបង្ក្រាប លើករណីជួញដូរនូវសារធាតុញៀននោះ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញដែរ។

យោងតាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា នៅថ្ងៃទី២៨ វិច្ឆិកា ២០១៨ វេលាម៉ោង៥ និង៣០នាទីល្ងាច នៅចំណុចសំណង់មិនរៀបរយ ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ បានបើកយុទ្ធនាការយ៉ាងស្ងាត់ស្ងៀមមួយ បង្ក្រាបទីតាំង និងជាជម្រកជនឈាមរាវជាក្រុម សម្ងំលាក់ខ្លួនប្រព្រឹត្តបទល្មើសគ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីគ្របើសមាសភាពចំនួន១០នាក់ ដូចមាន ៖១.ឈ្មោះ ផន ស្រីនិច ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ លក់ដូរ ២.ឈ្មោះ ផល រតនា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនប្រាកដ ៣.ឈ្មោះ ចេង កក្កដា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនប្រាកដ ៤.ឈ្មោះ មៀច នារតី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនប្រាកដ ៥.ឈ្មោះ វុធ សុភា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ជាសន្ដិសុខឯកជន ៦.ឈ្មោះ ណូយ ឆវ័នមុនីរក្ស ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរសិស្ស ៧.ឈ្មោះ វ៉ា សុខណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ បើកអាប៊ុលកិនដី ៨.ឈ្មោះ លើប លីណា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករសំណង់ ៩.ឈ្មោះ ភឿន ផានិត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ១០.ឈ្មោះ ពិន វណ្ឌី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ នៅផ្ទះ(ឃាត់ខ្លួនក្នុងរង្វង់ប្រតិបត្ដិការ) ។

ជាមួយនោះសមត្ថកិច្ចបានធ្វើការចាប់យកវត្ថុតាងមាន៖ ១.ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៩កញ្ចប់ថង់(ថង់ធំចំនួន១២កញ្ចប់ និងថង់តូចំនួន៧កញ្ចប់)។ ២.ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១។ ៣.ដាវដែកកែឆ្នៃចំនួន១ដើម។ ៤.ម៉ូតូចំនួន៦គ្រឿង។ ៥.ទូរស័ព្ទចំនួន៣គ្រឿង។

ចំណែកមនុស្សប្រុសស្រីចំនួន៣១នាក់ទៀត ត្រូវបានចាប់ខ្លួននៅក្នុងខណ្ឌទូលគោក ខណ្ឌ៧មករា ខណ្ឌមានជ័យ ខណ្ឌឫស្សីកែវ ខណ្ឌដង្កោ ខណ្ឌច្បារអំពៅ និងខណ្ឌចំការមនជាដើម។

ក្រោយបង្ហាញមុខជនសង្ស័យទាំង៤១នាក់ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងចាត់ការបន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post