header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ៖ ប្អូនថ្លៃកំហូច កំពុងដេកសុខៗ សង្ស័យមើលរឿងអាសអាភាស បានលូនចូលក្នុងបន្ទប់បងថ្លៃ យកដៃស្ទាបអង្អែល បម្រុងចាប់រំលោភ តែត្រូវបងថ្លៃដឹងខ្លួនទាន់ បង្កការភ្ញាក់ផ្អើល រួចប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនតែម្ដង។

ករណីប៉ុនប៉ងរំលោភនេះ កើតឡើងកាលពីវេលាម៉ោង១១៖១៥នាទីយប់ថ្ងៃពុធ ៦រោច ខែកក្តិក ឆ្នាំចព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះ ភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

ជនបង្កឈ្មោះ អូ សេងហា ភេទប្រុស អាយុ២៣ឆ្នាំ ជន​ជាតិខ្មែរ (ត្រូវជាប្អូនថ្លៃសាច់ថ្លៃ) រស់នៅភូមិឃុំខាងលើ ។ នារីរងគ្រោះឈ្មោះ អិន ស៊ីម៉ី អាយុ២៤ឆ្នាំ ជន​ជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា (ត្រូវជាបងថ្លៃសាច់ថ្លៃ)។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលនារីរងគ្រោះដេកនៅផ្ទះម្នាក់ឯង ស្រាប់តែជនបង្ក (អូ សេងហា) ដើរចូលក្នុងផ្ទះ ហើយធ្វើសកម្មភាពប៉ុនប៉ងរំលោភ ដោយយកដៃស្ទាបអោបខ្លួននារីរងគ្រោះ ពេលនោះនារីរងគ្រោះដឹងខ្លួន ក៏ដេញជនបង្កចេញទៅក្រៅផ្ទះវិញ ហើយបានមកប្តឹងសម្ថកិច្ច។

បច្ចុប្បន្នឈ្មោះ អូ សេងហា ត្រូវបាន​កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅអធិដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post