header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សាក​សពបុរសម្នាក់ ដែលមកបង់សំណាញ់ ហើយ​បានលង់ទឹកស្លាប់ កាលពីយប់ថ្ងៃទី៤ ​ខែវិច្ឆិកា ឆ្នាំ​២០១៨​ នៅចំណុចមាត់ទន្លេស្ពានហង្ស​ កោះពេជ្រ​  ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រហូតមកដល់វេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៥​ ខែឆ្នាំដដែល ទើបប្រទះឃើញអណ្តែតឡើងចម្ងាយប្រហែល១០០ម៉ែត្រ។

សពឈ្មោះ ឡុង សំណាង​  ភេទប្រុស អាយុ៣៨ឆ្នាំ​ មុខរបរ កម្មករសំណង់​ ស្នាក់នៅកន្លែងធ្វើការក្នុងកោះពេជ្រ មានស្រុកកំណើត នៅភូមិអូរំចង់​ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ ប្រពន្ធឈ្មោះ ស្រីអូន​ មានកូនស្រីម្នាក់ ទើបតែអាយុ២ខួប។

បើតាមបងប្អូនជនរងគ្រោះ បានឲ្យដឹងថា​ នៅល្ងាចថ្ងៃទី៤​ បន្ទាប់ពីចប់ម៉ោងការងារជនរងគ្រោះបានឆ្លៀតមកបង់សំណាញ់ ដើម្បីយកត្រី​មកធ្វើម្ហូប​ ដោយមានគ្នាបីនាក់ប្អូនៗ​ លុះពេលបង់បានខ្លះហើយក៏ហែលមកត្រើយខាងលិច ដោយរុំសំណាញ់ជាប់និងខ្លួន ខណៈហែលជិតដល់ត្រើយហើយ ក៏បានទាក់និងសំណាញ់ហែលលែងរួច ទើបលិចចូលក្នុងទឹកបាត់ទៅ។

សាក្សីដដែលបានបន្តថា​ ភ្លាមនោះប្អូនៗក៏ស្រាវ៉ាជួយតែចាប់មិនទាន់ ក៏​ហូរតាមទឹកបាត់តែម្តង។ រហូតមកដល់វេលាម៉ោង១០និង៣០នាទីថ្ងៃទី៥ ខែ ឆ្នាំដដែល បងប្អូនក៏មករកស្រាប់តែសពអណ្តែតឡើង ទើបរាយការណ៍ទៅសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសពត្រូវបានសមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post