header ads

Sponsor

(ស្វាយរៀង)៖  បន្ទាប់ពីអញ្ជើញចុះពិនិត្យអគារសិក្សា ដំបូល ការជួសជុលអាគារ ដូចជា ទ្វា បង្អួច ការដាក់ផ្ទាំងសូឡាពន្លឺព្រះអាទិត្យ កាលពីម្សិលមិញរួចម្ដងហើយ ។

ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តម ឌី វិជ្ជា នឹងលោកជំទាវ​ ហ៊ុន ម៉ាណា បានបន្តចែករំលែកក្តីស្រលាញ់ជាមួយលោកគ្រូ អ្នកគ្រូ និងចែកកាបូប ក្នុងនោះមានសំលៀកបំពាក់ និងសំភារះសិក្សាមួយចំនួនទៀត ដល់ក្មួយៗសិស្សានុសិស្ស ចំនួនប្រមាណ ២៦០នាក់ នៅសាលាបឋមសិក្សាទួលច្រេស ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ជាចុងបញ្ចប់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បឋមសិក្សាទួលច្រេស បានសម្តែងនូវក្តីរំភើបសប្បាយរីករាយ និងថ្លែងអំណរគុណឯកឧត្តម  ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ដែលតែងតែយកចិត្តទុកដាក់និង​មានសន្តានចិត្តដ៏ល្អប្រពៃ ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ជាក់ស្តែងដូចជាការចែករំលែកនូវក្តីស្រលាញ់ចំពោះវិស័យអបរំនៅថ្ងៃនេះផងដែរ ៕ ដោយ៖ភក្ដី







ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post