
បន្ទាយមានជ័យៈ បុរសជនជាតិចិនម្នាក់ បានធ្លាក់មកពីលើ អគារ កម្ពស់៨ជាន់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោ៧៖៤០នាទីយប់ថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមសមត្ថកិច្ច ការពារព្រំដែនលេខ៩១១ បានប្រាប់ឱ្យដឹងថា ជនជាតិចិន ដែលបានធ្លាក់ពីលើ អគារជាន់ទី៨ ស្លាប់ភ្លាមៗនោះ ឈ្មោះ ស៊ាង ជាងស៊ាន (ZHANG JIANGSHAN) ភេទប្រុស អាយុ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខៈE92895358 ស្នាក់នៅបន្ទប់លេខៈ៧០៧ អគារ F3 ជាន់ទី៨ របស់ក្រុមហ៊ុនកាស៊ីណូផ្កាយ៥។
សមត្ថកិច្ថ បានបន្តទៀតថា ភ្លាមនោះកម្លាំងប៉ុស្តិ៍បឹងសាគូ បានចុះមកដល់កន្លែងកើតហេតុសហការជាមួយកម្លាំងចម្រុះ ការពារកន្លែងកើតហេតុ ដើម្បីរង់ចាំកម្លាំងជំនាញមកពិនិត្យ និងធ្វើកោសលវិច័យ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ពុំទាន់ដឹងពីមូលហេតុអ្វី ទើបបណ្តាលឱ្យបុរសជនជាតិចិនម្នាក់នេះ ដាច់ចិត្តលោតសម្លាប់ខ្លួន ឬអាចមានអ្វីនៅពីក្រោយខ្នងនៃរឿងនេះ ឬយ៉ាងណា?៕





