header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញជួបជាមួយ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងពិនិត្យមើលដំបូល ការជួសជុលអាគារ ដូចជា ទ្វា បង្អួច ការដាក់ផ្ទាំងសូឡាពន្លឺព្រះអាទិត្យ ជាដើម ដែលទើបជួសជុលរួចរាល់នាពេលថ្មីៗនេះ នៅសាលាបឋមសិក្សាទួលច្រេស  ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម និងលោកជំទាវផ្ទាល់ ដែលបានចំណាយអស់ថវិកាប្រមាណជាង៧០០០ដុល្លា (ប្រាំពីពាន់ដុល្លា) ។

ក្នុងពិធីចុះពិនិត្យមើលអាគាសិក្សានៅព្រឹកនេះដែរ ឯកឧត្តម និងលោកជំទាវ ក៏បានចែកជូននូវសម្ភារៈសិក្សាមួយចំនួនដូចជា សៀវភៅ ប៊ិច និងថវិការ៥.០០០រៀល ដល់ក្មួយៗសិស្សានុសិស្ស ។

ចំណែកលោកគ្រូ អ្នកគ្រូ និងអាជ្ញាធរឃុំដែលចូលរួម ក្នុងម្នាក់ៗទទួលបាននូវថវិកា ចំនួន២០០.០០០រៀល ផងដែរ ៕ ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post