header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បើករថយន្តទៅចតនៅចិញ្ចើមផ្លូវ ដើម្បីទិញកាសែត ក៏ជាន់ហ្គែរ​ជ្រុលថយក្រោយទៅ​បុករថយន្តមួយគ្រឿងទៀត ខូចខាតមួយចំហៀងខាងឆ្វេង។

គ្រោះថ្នាក់ចរាចរន៍​នេះ បាន​កើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងផ្លូវលេខ១៣៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា។

សមត្ថកិច្ចស្រះចក បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គឺមានបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក តូយូតា តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AE- ៩៥២១ ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចទៅកើត ខណៈដែលរថយន្តបង្កបានបត់ស្ដាំ ឈប់នៅចិញ្ចើមផ្លូវ ដើម្បីទិញកាសែត ភ្លាមនោះរថយន្ត ស្រាប់តែថយក្រោយយ៉ាងលឿន ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AE-៤៨០៧ ដែលធ្វើដំណើតាមបណ្ដោយផ្លូវកម្ពុជាក្រោម ពេញទំហឹងចំហៀងខាងឆ្វេង អូសជាង២០ម៉ែត្រទើបរថយន្តឈប់ បណ្ដាលអោយខូចខាតស្ទើរទាំងស្រុង ប៉ុន្តែមិនបណ្ដាលអោយមានអ្នករងរបួសនោះទេ គ្រាន់តែរលាតស្បែកបន្តិច។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌបានទាក់ទងទៅសមត្ថកិច្ចជំនាញក្រុង ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post