header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនជាតិវៀតណាមម្នាក់ ត្រូវកម្លាំងប្រចាំការក្នុងផ្សារធំថ្មីចាប់ឃាត់ខ្លួនភ្លាមៗ ខណៈដែលចូលបន្លំលួចកាបូបលុយរបស់អ្នកខោរអាវនៅក្នុងផ្សារ តែគេចខ្លួនមិនរួច ព្រោះជនរងគ្រោះឃើញទាន់ស្រែកឆោឡោឡើង កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្នុងទីរួមផ្សារធំថ្មី មុខតូបលក់ខោអាវលេខI044 ផ្លូវលេខ១៣៦ ភូមិ៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ង្វៀង វ៉ាន់ហ្វៀវ (NGUYEN VAN HIEV) ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរ និងទីលំនៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខC3118974។ វត្ថុតាងចាប់យកមាន កាបូបយួរពណ៌សុកូឡា១ មានលុយចំនួន៥០០.០០០រៀល, ទូរស័ព្ទដៃម៉ាក HUWEI ពណ៌ទឹកមាស (បានប្រគល់ឲ្យជនរងគ្រោះវិញ), កាបូបស្ពាយពណ៌សុកូឡាចំនួនមួយ មានខោអាវ និងមានលិខិតឆ្លងដែនវៀតណាមមួយក្បាលលេខ C3118974 (ជារបស់ជនសង្ស័យ)។ ចំណែកជនរងគ្រោះឈ្មោះ ធី សាអ៊ី ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោផ្សារធំថ្មី ស្នាក់នៅផ្ទះលេខ៤៥ ផ្លូវលេខ១បេ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យបានដើរចូលទៅក្នុងបរិវេណផ្សារធំថ្មី ដល់កន្លែងតូបកើតហេតុ ខណៈឃើញជនរងគ្រោះកំពុងតែដេកមានកាបូបលុយនៅក្បែរខ្លួនជាឱកាសល្អក៏ទៅលួចយកពេលដើរចេញគាប់ជនរងគ្រោះដឹងខ្លួនទាន់ក៏ស្រែកឆោរឡោឡើង ក៏ត្រូវជាប់អន្ទាក់របស់កម្លាំងប្រចាំការផ្សារធំថ្មីតែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយ បន្តរកបក្ខពួក ព្រមទាំងប្រវត្តិសកម្មភាពប្រព្រឹត្តបទល្មើសកន្លងមក។ និងកសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post