header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អង្គការ Guinness World Records ប្រកាសទទួលស្គាល់ទូក ង កម្ពុជា ជាទូក ង (Dragon Boat) វែងជាងគេបំផុតក្នុងពិភពលោក នៅព្រឹកថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០១៨។ ទូក ង វែងជាងគេលើពិភពលោក ត្រូវបានប្រសិទ្ធនាមថា "កម្ពោជិកបុត្តាខេមរាតរី" មានបណ្តោយប្រវែងសរុប ៨៧,៣០ម៉ែត្រ និងទទឹងប្រវែង១,៩៤ម៉ែត្រ មានចំណុះ ទូក១៧៩នាក់។

សូមជម្រាបថា ពិធីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក ទូក ង វែងជាងគេ បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតំបន់ប្រជុំជនអ្នកលឿងត្រើយខាងកើត ក្នុងឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ក្រោមអធិបតីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ។ ទូក ង របស់កម្ពុជា នឹងធ្វើការប្រកួតប្រជែង ជាមួយទូក របស់ចិន ដែលជាម្ចាស់គ្រងតំណែង ទូកវែងជាងគេផងដែរ។

ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ពីតំណាង Guinness World Records ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ស.ស.យ.ក សិស្ស និស្សិត ព្រមទាំងប្រជាពលរដ្ឋជាច្រើនទៀត។ក្នុងពិធីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក ទូក ង វែងជាងគេ នេះដែរ ក៏នឹងការប្រណាំងទូក ង ខេត្តព្រៃវែង និងការប្រគុំតន្ត្រី ដែលប្រជុំដោយតារាល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូបផងដែរ។

សូមបញ្ជាក់ផងដែរថា ទូក ង វែងជាគេ ឈ្មោះថា “កម្ពោជិកបុត្តាខេមរាតរី” ត្រូវបានផ្តួចផ្តើមកសាងឡើងដោយលោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក ៣ខេត្ត (ព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ) និងជាប្រធានគណៈកម្មការផលិតទូក ង វែងជាងគេ ដោយមានការចូលរួមឈូសឆាយ ចាំងឈើ និងគាំទ្រពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្ស និស្សិត ស.ស.យ.ក ព្រមទាំងបងប្អូនប្រជាពលរដ្ឋ រាប់ពាន់នាក់ទូទាំងព្រះរាជាណាចក្រកម្ពុជា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post