header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរស​ម្នាក់ ​ជិះម៉ូតូឌុប​ប្អូនបំណងជូន​ទៅ​បន្ទប់​ជួល​វិញ​ បាន​ពាក់​កណ្ដាល​ផ្លូវ​ ត្រូវ​ក្រុម​ចោរ​ជិះ​ម៉ូតូ​៤គ្រឿង​គ្នា​ជិត​១០នាក់​ ​ដេញ​កាប់​ ប្លន់​យក​ម៉ូតូ​ ហុងដា​ ឌ្រីមស៊េរី​២០១៨​ បាន​សម្រេច​​ រួចជិះគេចខ្លួនបាត់ស្រមោល​ កាលពីវេលា១០​៖​២០នាទី​យប់​ ថ្ងៃ​ទី​២៥ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​ នៅ​តាមបណ្ដោយ​ផ្លូវ​ ទំនប់កប់ស្រូវ​ ជិត​ប៉ុស្តិ៍​២៤ម៉ោង​ ស្ថិត​ក្នុងភូមិ​ ស្រែ​ដែកជះ​ សង្កាត់​សំរោងក្រោម​ ​ខណ្ឌពោធិ៍សែនជ័យ​ ​រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានឲ្យដឹងថា ជន​រងគ្រោះ​ឈ្មោះ​ សយ​ វីន ​ភេទប្រុស អាយុ​២៧ឆ្នាំ​ មុខរបរ​ជាង​ បាញ់​ថ្នាំ​ ស្នាក់នៅភូមិ​ត្រពាំង​ពោធិ៍​សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​ មាន​ស្រុកកំណើតនៅ​ភូមិ​ទួល ​ឃុំ​បាធាយ ​ស្រុកបាធាយ​ ខេត្ត​កំពង់​ចាម​។​ ចំណែកម៉ូតូ​ដែល​ជន​សង្ស័យកាប់​ប្លន់​យកទៅ​ ម៉ាក​ ហុងដា​ ឌ្រីម​សង់ ​ពណ៌​ខ្មៅ​ ស៊េរី​២០១៨​ ពាក់ស្លាក​លេខ​ បាត់​ដំបង​ 1AC-1610​។

បើតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុ​ រូបគាត់បានឌុបប្អូនប្រុសគាត់ពីបន្ទប់របស់គាត់ទៅបន្ទប់ជួល​ប្អូនវិញ ដោយជិះម៉ូតូតាមផ្លូវទំនប់កប់ស្រូវ​ ខណៈដល់ចំណុចកើតហេតុ​ ស្រាប់តែមាន​ជនសង្ស័យមួយក្រុមគ្នាប្រមាណជិត១០នាក់ ជិះម៉ូតូចំនួន៤គ្រឿង ដែលឈប់ផ្តុំគ្នាកន្លែង​ម៉ាត​ជិត​ប៉ុស្តិ៍​២៤​ម៉ោង​ផ្លូវកបស្រូវ​ ជិះម៉ូតូដេញពីក្រោយពួកគាត់​ហើយបានដកដាវព្រមទាំងខ្សែក្រវាត់មកវាយ​ ធ្វើឲ្យរូបគាត់​និងប្អូន​ភ័យស្លន់ស្លោ​រ​ ផ្ដួលម៉ូតូលោតចូលទឹកបឹងឈូកយក​រួចខ្លួន​ ។ ភ្លាមៗក្រុមជនសង្ស័យឃើញឱកាសល្អបានលើក​ម៉ូតូជនរងគ្រោះនាំគ្នាជិះគេចខ្លួនបាត់ស្រមោល​ ដោយសុវត្ថ​ភាព​។

ក្រោយពេលកើតហេតុ ជនរងគ្រោះ២នាក់បងប្អូនបានឡើងពីទឹករត់ទៅប៉ុស្តិ៍២៤ម៉ោង បំណងទៅប្ដឹងតែអកុសល់មានតែ​ប៉ុស្តិ៍២៤ម៉ោង តែគ្មានកម្លាំងសមត្ថកិច្ចប្រចាំការ​។ បន្ទប់មក​ពួក​គាត់បានជិះម៉ូតូឌុបមកប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បី​ដាក់ពាក្យបណ្ដឹងប៉ុន្តែដោយសារទឹកដី​ផ្សេងគ្នាទើបសមត្ថកិច្ច​នគរបាល​ចោមចៅ៣ បានឲ្យជនរងគ្រោះទៅដាក់ពាក្យ​បណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោមវិញ ដើម្បី​ឲ្យសមត្ថកិច្ចស្រាវជ្រាវរកមុខសញ្ញាក្រុមជនសង្ស័យចាប់មកផ្ដន្ទាទោសតាមច្បាប់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post