header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ គោយន្តកន្ត្រៃសណ្ដោងរ៉ឺម៉កដឹក​ឈើ​ បើកលើផ្លូវសុខៗ ស្រាប់តែកង់ម្ខាង ធ្វើឲ្យរេចង្កូតទៅបុកជាមួយរថយន្តឡិចស៊ិស RX300 បណ្ដាលឲ្យអ្នកបើកបរគោយន្ត ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤៖១០នាទីរសៀលថ្ងៃអាទិត្យ ៣រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០១៨ នេះ តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុមទី១ ភូមិស្ទឹងចក ឃុំ ព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចស្រុកមោងឫស្សី បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយគោយន្តកន្ត្រៃម៉ាកកូបូតា ពណ៌ក្រហម សណ្តោងរ៉ឺម៉កដឹកឈើ​ ធ្វើដំណើរទិសពីភ្នំពេញ បាត់ដំបង លុះ​មកដល់ចំណុ​ចកើតហេតុខាងលើ គោយន្តដាច់កង់ខាងឆ្វេង បានរេចង្កូត​ទៅបុករថយន្តម៉ាកឡិចស៊ីស RX៣០០ ពណ៌ទឹកមាស ពាក់ស្លាក​លេខ ភ្នំពេញ ២AH-៩១៤៣ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យ​ស្លាប់អ្នកបើកបរគោយន្តឈ្មោះ អ៊ី​ម រ៉េត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅចំណុចចក្រី ភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគីរី ភ្លាមនៅនឹងកន្លែងកើតហេតុ ចំណែកអ្នករថយន្តមិនស្គាល់អត្តសញ្ញាណ បន្ទាប់ពីកើតហេតុបានគេចខ្លួនបាត់​។

ក្រោយកើតហេតុសាកសព សមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ ចំនែក​គោយន្ត និងរថយន្តសមត្ថកិច្ច​អូស​យកទៅ​រក្សាទុកនៅអធិការនគរបាលស្រុកមោងឫស្សី រង់ចាំការដោះស្រាយនៅពេលក្រោយទៅតាមនិតិវិធីនៃច្បាប់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post