header ads

Sponsor

រិទ្ធី

ផ្លូវថ្នល់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរានឹងចាប់ផ្តើមជួសជុលឡើងវិញទាំងអស់ នៅចុងឆ្នាំ២០១៨ នេះតទៅ នេះជាប្រសាសន៍របស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិ ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ដែលធ្វើឡើងនៅរដ្ឋបាលខេត្តសៀមរាប នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ។

លោកជំទាវ ភឿង សកុណា បានប្រាប់ពីគោលបំណងសំខាន់នៃការរៀបចំជួសជុលផ្លូវទាំងអស់របស់អាជ្ញាធរជាតិអប្សរាឡើងវិញ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមានការកើនឡើងយ៉ាងឆាប់រហ័សមកកាន់ខេត្តសៀមរាប។

យោងតាមក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានប្រៀបធៀបផ្លូវដូចសរសៃឈាមរបស់ប្រទេសជាតិ ហើយនារយៈពេលចុងក្រោយនេះ អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុល និងកែលម្អប្រព័ន្ធផ្លូវថ្នល់មួយចំនួនក្នុងរមណីយដ្ឋានអង្គរ បំណងដើម្បីលើកសោភ័ណភាព និងការសម្រួលដល់ការធ្វើដំណើរដល់សាធារណជនទូទៅ តួយ៉ាងដូចផ្លូវក្នុងវង់តូច និងវង់ធំ។

យ៉ាងណាមិញ ដ្បិតបានអភិវឌ្ឍបានច្រើនយ៉ាងណាក្ដី ក៏នៅមានផ្លូវខ្លះមានការខូចខាតផងដែរ មូលហេតុទាំងនោះដោយសារការដឹកជញ្ជូនធ្ងន់ៗ និងចរាចរណ៍មានភាពមមាញឹកជាងពេលមុនៗជាដើម។ល។

សូមបញ្ជាក់បច្ចុប្បន្នផ្លូវថ្នល់នៅខេត្តសៀមរាបមួយចំនួនខូចខាតយ៉ាងខ្លះ រហូតដល់មានមហាបានរិះគន់ចំៗទៅលោកអភិបាលខេត្តសៀមរា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post