header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ធំៈ រថយន្តហាយ​ឡែនឌ័រមួយគ្រឿង ដឹកឈើប្រណីត ប្រភេទធ្នង់ពេញព្រៀប​ ត្រូវបានកម្លាំងបរិស្ថាន សហការជាមួយ​កម្លាំងពាក់ព័ន្ធ​ ស្ទាក់​ចាប់បាន​នៅយប់ថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០១៨ ត្រង់ចំណុចស្រុក​សណ្តាន់ ខេត្តកំពង់ធំ។

ប្រតិបត្តិការខាងលើនេះ ក្រោមការសម្របសម្រួល និងបញ្ជាពីលោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ  គឺកម្លាំងបរិស្ថាន សហការជាមួយបញ្ជាការផ្នែកសឹករងស្រុកសណ្តាន់ និងកម្លាំងប៉ូលិស នៃអធិដ្ឋាននគរបាលស្រុកសណ្តាន់ ដោយ​បង្រ្កាបបាន រថយន្តហាយឡែនឌ័រ មួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ ដឹកឈើធ្នង់ពេញព្រៀប។

តាមមន្រ្តីបរិស្ថាន បានឲ្យដឹងថា រថយន្តផ្ទុកឈើខាងលើនេះ ជាមុខសញ្ញាចាស់ដែល​ដឹកឈើយ៉ាងសកម្ម ឆ្លងកាត់មុខទីស្នាក់រដ្ឋបាលព្រៃឈើស្រុសណ្តាន់ ខេត្តកំពង់ធំរៀងរាល់ថ្ងៃ។

បច្ចុប្បន្នរថយន្ត និងឈើ ត្រូវបានអូស​មក​រក្សាទុកនៅស្នាក់ការបរិស្ថានសណ្ដាន់ រី​ឯអ្នកបើកបរ​រថយន្ត ត្រូវបានសមត្ថកិច្ចយកសួរនាំ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post