header ads

Sponsor

រិទ្ធី

ឯកឧត្តម កឹម សុខុន ប្អូនប្រុសលោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម។ នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១១១៨/១២១៩ ចេញ​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨។

​ព្រះរាជក្រឹត្យ ដដែល​នេះ បានក៏ត្រូវ​បានតែងតាំងឥស្សរជនដទៃ​ទៀត​ជា​រដ្ឋលេខាធិការ​ រួមមាន​ ឯកឧត្តម រាជ រ៉ា ឯកឧត្តម សំ សិរី​រតន៍ ឯកឧត្តម សុខ សុភ័ក្ត្រ ឯកឧត្តម ឃឹម សិរី​វង្ស ឯកឧត្តម ប៉ាវ ហេង​តារា ឯកឧត្តម ស៊ុន ដា​រ៉ា​វន្ត និង​អនុរដ្ឋលេខាធិការ មាន ឯកឧត្តម ស៊ីម សុខ​ខេង ឯកឧត្តម ស៊ា​ង ថៃ ឯកឧត្តម ប៉ែន សុ​វិជាតិ ឯកឧត្តម ម៉ៅ សុខ​មុនី លោកជំទាវ ថៅ ណារ៉ាត និងឯកឧត្តម ចាន់ ហ៊ុ​ង​។ 

​សូមបញ្ជាក់ថា សម្រាប់​រដ្ឋាភិបាល​ថ្មី​ក្នុង​អាណត្តិ​ទី​៦នេះ  ឯកឧត្តម កឹម សុខុន ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខា      ធិការ​ក្រសួងពាណិជ្ជកម្ម កាលពីខែកញ្ញា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។

​គួររំលឹកថា ឯកឧត្តម កឹម សុខុន បាន​ចូលរួម​ជីវភាពនយោបាយជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០១៣ បន្ទាប់មកក៏ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​រដ្ឋាភិបាល និង​ទទួលបាន​នូវ​ការដំឡើង​ឋានន្តរ​ស័​ក្កិ​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក​ក្នុង​ក្របខណ្ឌ​នគរបាលជាតិ​ នៃក្រសួងមហាផ្ទៃ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post