Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្ត្រីម្នាក់ មានវិបត្តិក្នុងគ្រួសារច្រើនពេក រកផ្លូវដោះស្រាយមិនចេញ សម្រេចចិត្តគិតខ្លី រកផ្លូវស្លាប់ ជិះម៉ូតូបណ្ដើរយំបណ្ដើរ មកលោតទឹកពីលើស្ពានជ្រោយចង្វា តែត្រូវបានប្រជាពរដ្ឋរាយការណ៍ឲ្យប្រជាការពាចុះជួយអន្តរាគមន៍ទាន់ពេល កាលពីវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី១២ ខែវិឆ្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុច​លើស្ពានជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ​ លីលី​ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាការពារដែលយាមគោលដៅគល់ស្ពាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីខាងលើ ជិះម៉ូតូ ZOOMER-X ពណ៌ខ្មៅលាយស្វាយ ពាក់ស្លាកលេខ ភ្នំពេញ 1GL-2238​ ធ្វើដំណើរ​ពីលិចទៅកើតឡើងលើស្ពានជ្រោយចង្វារ​ ខណៈ​មក​ដល់​ពាក់កណ្ដាលស្ពានបានឈប់ម៉ូតូ រួចហើយមកស្រែកត្រហ៊ោយំតោងបង្កាន់ដៃស្ពាន ឃើញដូច្នោះប្រជាពល​រដ្ឋដែលធ្វើដំណើរតាមដងផ្លូវបានទៅរាយការណ៍ប្រាប់កម្លាំងប្រជាការពារ​ដែលប្រចាំការនៅគោលដៅ ក៏ចុះភ្លាមៗមកដល់កន្លែងកើតហេតុ រួចបានលួងលោមឲ្យនារីរងគ្រោះកុំឲ្យគិតខ្លី។

ទោះបីព្យាយាមណែនាំយ៉ាងណា ក៏ស្ត្រីនោះមិនព្រមស្ដាប់ដែរ គិតតែចង់លោតទឹកសម្លាប់ខ្លួនដដែល ទើបធ្វើឲ្យប្រជាការពារសម្រេចចិត្ត នាំគ្នាចាប់សែងស្ត្រីនោះ មកគល់ស្ពានត្រើយខាងកើត ដើម្បីរក្សាសុវត្ថិភាព ព្រោះខ្លាចនាងរត់គេចទៅលោតទៀត រួចបានដឹកតាមម៉ូតូមកប៉ុស្តិ៍ជ្រោយចង្វា ដើម្បីឲ្យកម្លាំង​នគរបាល​សាកសួរ និងទាក់ទងទៅសាច់ញ្ញាតិឲ្យមកទទួលស្ត្រីនោះទៅផ្ទះវិញ។

បច្ចុប្បន្ន ស្ត្រីរូបនោះ ត្រូវបានសមត្ថកិច្ចជួយលួងលោមឲ្យនៅប៉ុស្តិ៍សិន ដើម្បីរងចាំសាច់ញាតិមកទទួលយកទៅអប់រំ និងត្រលប់ទៅផ្ទះវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor