header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ បានត្រៀមស្រោមអនាម័យ ចំនួន៣ម៉ឺនស្រោម សម្រាប់ចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅក្នុងព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប សំពះព្រះ ខែនិងអកអំបុក នាពេលខាងមុខនេះ។

លោក តែង គន្ធី អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ បានប្រាប់ឲ្យដឹងថា ក្នុងឱកាសកម្ពុជាប្រារព្ធពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានត្រៀមរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយ នឹងរៀបចំក្រុមឡានចល័ត ដើម្បីចុះផ្សព្វផ្សាយអប់រំ និងត្រៀមចែកស្រោមអនាម័យ៣ម៉ឺនស្រោម ដោយឥតគិតថ្លៃ នៅតាមទីប្រជុំជន សួនច្បារ តំបន់កោះពេជ្រ កន្លែងក្រុមកីឡាករអុំទូកស្នាក់នៅ និងតំបន់មាត់ទន្លេត្រើយខាងលិច ដែលមានមនុស្សច្រើនកុះករមកលេងកម្សាន្ដច្រើន ដើម្បីផ្ដល់សារអប់រំខ្លីៗ អំពីមេរោគអេដស៍ជំងឺអេដស៍។

ជាមួយគ្នានេះ នៅក្នុងឱកាសនោះដែរ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ ក៏មានការរៀបចំកន្លែងធ្វើតេស្តឈាម សម្រាប់ធ្វើតេស្តឈាមស្វែងរកមេរោគ អេដស៍ដោយឥតគិតថ្លៃផងដែរ។

យោងតាមរបាយការណ៍របស់ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានឲ្យដឹងថា អត្រាឆ្លងជំងឺអេដស៍ថ្មី នៅប្រទេសកម្ពុជាបានថយចុះពី១០០នាក់ នៅឆ្នាំ១៩៩៨ មកនៅត្រឹម៣នាក់ នៅឆ្នាំ២០១០ និងបន្តថយចុះនៅសល់២នាក់ នៅឆ្នាំ២០១៦។ ទោះបីយ៉ាងណាក្ដី តាមការប៉ានស្មានបច្ចុប្បន្ននេះ មានអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន៧២០០០នាក់ ក្នុងនោះបានទទួលព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ ចំនួន៥៧០០០នាក់ ស្មើនឹង៧៥ភាគរយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post