ភ្នំពេញៈ នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានកាបញ្ជាផ្ទាល់ពីលោក សុខ ហេងអធិការខណ្ឌទួលគោក បានបញ្ជាឲ្យលោក ជិន រតនៈ អធិការងខណ្ឌទួលគោក ទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងខណ្ឌសមត្ថកិច្ចចម្រុះ ចុះរៀបចំសណ្ដាប់ធ្នាប់ ដោយប្រើវិធានការក្តៅទៅលើហាងផឹកស៊ី យីហោ "១០៣ អាន់ឆ័រ" ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២៦១ ជាប់និងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ក្នុងសង្កាត់បឹងសាឡាង។ ក្នុងនោះសមត្ថកិច្ចបានដកហូតម៉ូតូចំនួន៧គ្រឿងយកទៅរក្សាទុក ដែលម្ចាស់ទីតាំងខាងលើឲ្យភ្ញៀវចូលទៅផឹកស៊ី ចតរថយន្តក៏ដូចជាម៉ូតូ គ្មានសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ ជាពិសេសចតនៅមុខអធិការដ្ឋាននគរបាលខណ្ឌតែម្តង ធ្វើឲ្យសមត្ថកិច្ចរកកន្លែងផ្លូវចេញចូលមិនចង់មាន និងមានសំឡេងខ្លាំងៗរំខានដល់សមត្ថកិច្ចរកធ្វើការមិនបាន។ ចំណែកប្រជាលរដ្ឋបានរិះគន់ទៅលើហាងផឹកស៊ីនៅចំណុចទីតាំងខាងលើបានចតរថយន្តនិង ម៉ូតូគ្មានសណ្តាប់នៅតាមដងផ្លូវ បង្កឲ្យមានកកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅតាមដងផ្លូវ និងបង្កឲ្យមានសំឡេងខ្លាំងៗរកតែដេកពួនមិនបាន។ បន្ទាប់មកសមត្ថកិច្ចបានឲ្យម្ចាស់ម៉ូតូយកឯកសារមកផ្ទៀងផ្ទាត់និងបានអប់រំណែនាំរួចប្រគល់ម៉ូតូឲ្យម្ចាស់វិញ។ចំណែកម្ចាស់ទីតាំងខាងលើសមត្ថកិច្ចបានហៅមកធ្វើកិច្ចសន្យាណែនាំនិងផ្តិតមេដៃកុំឲ្យមានលើកក្រោយទៀត៕
Home
ព័ត៌មានជាតិ
សមត្ថកិច្ចខណ្ឌទួលគោក ចាត់វិធានការក្ដៅលើហាងផឹកស៊ី “១០៣អាន់ឆ័រ” ចតរថយន្ត-ម៉ូតូគ្មានសណ្តាប់ធ្នាប់ និងមានសំឡេងរំខាន
Tuesday, November 13, 2018
សមត្ថកិច្ចខណ្ឌទួលគោក ចាត់វិធានការក្ដៅលើហាងផឹកស៊ី “១០៣អាន់ឆ័រ” ចតរថយន្ត-ម៉ូតូគ្មានសណ្តាប់ធ្នាប់ និងមានសំឡេងរំខាន
Tags
Share :
មតិ