header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បើនិយាយពីបញ្ហាល្បែងស៊ី​សង ម្នាក់ៗតែងតែស្រម៉ៃ រឿងបទល្មើស ដោយសារតែបទល្មើសជាដើមចម និងបង្កបញ្ហាអសន្តិសុខដល់សង្គមស្ទើរគ្រប់ពេល។

ក្រៅពីកន្ទុយលេខ ឬនិយាយបានថា ឆ្នោតវៀតណាម ល្បែងអនឡាញ ក៏មិនធម្មតាណាស់ដែរ ដោយសារតែល្បែងតាមអ៊ិនធើណេតនេះ ភាគច្រើនប្រមូលផ្តុំដោយយុវវ័យ សិស្សសាលា  ឬមុខសញ្ញាជនសង្ស័យនៃបទល្មើស។

ប្រជាពលរដ្ឋនិយាយថា ក្រោយមេប៉ូលិសក្រុងបញ្ជាឱ្យបង្រ្កាបល្បែងស៊ីសងតាមអ៊ិនធើណេត គេសង្កេតឃើញថា អ៊ិនធើណេតខុសច្បាស់មួយចំនួន ត្រូវបានផ្អាក ប៉ុន្តែអ៊ិ​នធើណេតខ្លះវិញមិនបានផ្អាកនោះទេ ថែមទាំងខ្លាំងលើសមុនទៅទៀត ពិសេស គឺទីតាំងអ៊ិ​នធើណេតផ្ទះខៀវ។

បើតាមប្រជាពលរដ្ឋ ទីតាំងអ៊ិនធើណេតផ្ទះខៀវនេះ គឺមានលោកធំម្នាក់ជាអ្នកនៅពីក្រោយ ប៉ុន្តែគេមិនដឹងថា លោកធំនោះ ធំជាងមេប៉ូលិសក្រុងភ្នំពេញឬយ៉ាងណានោះទេ។

អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា សូមឱ្យអាជា្ញធមានសមត្ថកិច្ចក្នុងក្រុងពិនិត្យឡើងវិញ រឿងល្បែងស៊ី​សង ក្នុងនោះលោកផ្កាយ៣ ក៏បានបញ្ជាឱ្យអធិការទាំងអស់បង្រ្កាបល្បែងតាមអ៊ិនធើណេតផងដែរ។

សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍ នេត សា វឿន អគ្គស្នងការនគរបាលជាតិ កន្លងមកធ្លាប់ដាក់ បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ និងកម្លាំងមូលដ្ឋាន ដែលខ្លួនគ្រប់គ្រង ត្រូវបង្ក្រាបរាល់បទល្មើស ល្បែងស៊ីគ្រប់ប្រភេទជាដាច់ខាត។

ប្រជាពលរដ្ឋ បានប្រាប់ថា ហាងបម្រើសេវាវិស័យអ៊ិនធើ​ណេត ២៤ម៉ោង ដែលមានយីហោ ផ្ទះ ខៀវ ដែលមាន២ទីតាំង នៅក្នុងទឹកដីខណ្ឌ៧មករា កំពុងលួចបើកល្បែងភ្នាល់តាមអនឡាញយ៉ាងរលូន គេដាក់ការសង្ស័យថា អាជ្ញាធរ និងកិច្ចខណ្ឌ ៧មករា បើកភ្លើងខៀវឲ្យ​។

មិនថាខណ្ឌ៧មករា សូម្បីតែបណ្តាខណ្ឌផ្សេងៗទៀត ក៏ប្រមូលផ្តុំដោយល្បែងអនឡាញយីហោផ្ទះខៀវនេះដែរ និយាយរួម គឺស្ទើរពេញមួយក្រុងភ្នំពេញផ្ទាល់តែម្តង ដែលមានម្ចាស់តែមួយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post