header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រធាធិប តេយ្យឡាវនឹងចុះកិច្ចព្រមព្រៀងយោមយល់គ្នាលើវិស័យ អប់រំ វប្បធម៌ និងថាមពលអគ្គិសនីដែលបានផុតកំណត់។នេះបើលោកទូតឡាវ។

លោកកែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចហេងសំរិនប្រធានរដ្ឋសភាបានស្រង់សំដី លោកអាំផាយឃិនដាវង្សឯកអគ្គរដ្ឋទូតឡាវថ្មីក្រោយជំនួបពិភាក្សាការជាមួយសម្តេចហេង សំរិនប្រធានរដ្ឋសភានាព្រឹកថ្ងៃទី២៩វិច្ឆិកានេះថាប្រទេសឡាវអបអរសាទរដែលរដ្ឋសភាផ្តល់សេចក្តីទុក ចិត្តជូនសម្តេច ហេង សំរិន ដឹកនាំរដ្ឋសភាកម្ពុជាបន្តទៀត។

សម្តេចហេង សំរិន ប្រធានរដ្ឋសភា បានកោតសរសើរ និងពេញចិត្ត ចំពោះកិច្ចខិត ខំប្រឹងប្រែងរបស់ស្ថានទូតឡាវ នៅកម្ពុជា ដែលបានដើរតួជាតំណាងបេសកកម្មការទូត ដ៏មាន ជោគជ័យក្នុងការពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រជាជាតិទាំងពីរ។

សម្តេចក៏បានសាទរចំពោះលោក អាំផាយ ឃិនដាវង្ស (Amphay KINDAVONG) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលទើបតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមរដ្ឋសភា សម្តេចបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា គាំទ្រពេញទំហឹងចំពោះ បេសកកម្មរបស់លោកនឹងសន្យាធ្វើកិច្ចសហការពេញលេញ ដើម្បីឲ្យបេសកកម្មការទូតរបស់ លោក នៅកម្ពុជា ទទួលបានជោគជ័យ។

សម្តេច ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះពីវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្ស រដ្ឋ រដ្ឋាភិបាល ក៏ដូចជារដ្ឋសភា កម្ពុជា-ឡាវ ដែលមានការរីកចម្រើនឥតឈប់ឈរ។

ចំពោះកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរវិញ សម្តេចហេង សំរិន បានលើកឡើងថា រដ្ឋសភាកម្ពុជា នីតិកាលទី៦ នឹងបន្តពង្រឹង ពង្រីកទំនាក់ទំនងការទូតសភា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ជាពិសេសគឺបន្ត កិច្ចសហប្រតិបត្តិកា រជិតស្និទ្ធ ជាមួយរដ្ឋសភាឡាវ និង គាំទ្រគ្នា ទៅវិញទៅមក លើវេទិកាអន្តរសភានានា ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជនប្រទេស យើងទាំងពីរ។

លោក អាំផាយ ឃិនដាវង្ស បានអបអរចំពោះលទ្ធផលបោះឆ្នោតជ្រើសតំាង សមាជិករដ្ឋស ភានីតិកាលទី៦ និងបានសាទរយ៉ាងក្រៃលែងចំពោះរដ្ឋសភាកម្ពុជា ដែលផ្តល់សេចក្តីទុកចិត្តជូន សម្តេច ហេង សំរិន បន្តដឹកនាំរដ្ឋសភាក្នុងអាណត្តិថ្មីទៀត។

លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ក្នុងការពង្រឹងពង្រីកទំនាក់ទំន ងនិ ងកិ ច្ចស ហប្រតិបត្តិការរវាងបក្ស រដ្ឋ និងប្រជាជនកម្ពុជា-ឡាវ ឲ្យកាន់តែរឹងមាំថែមទៀតនោះ នៅក្នុងខែធ្នូខាងមុខនេះ ឥស្សរជនជាន់ខ្ពស់កម្ពុជា ដែលមានសម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ជាដើមនឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសឡាវផ្សេងៗគ្នា។

លោកទូតបានបន្ថែមថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាព របស់ស ម្តេចតេជោ ហ៊ុន សែន នៅប្រទេសឡាវ រដ្ឋាភិបាលប្រទេសទំាងពីរនិងចុះកិច្ចព្រមព្រៀង យោគយល់គ្នាលើវិស័យអប់រំ វប្បធម៌ និងថាមពលអគ្គិសនី។ ជាមួយគ្នានេះប្រទេសទំាងក៏ នឹងពិភាក្សាគ្នាលើបញ្ហាពាណិជ្ជកម្ម ពិសេសសការលើកលែងពន្ធត្រួតគ្នា និងបញ្ហាបត្យាប័នអ្នកទោសផងដែរ។

សម្តេចដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំកម្ពុជាសម្តេចតេជោហ៊ុនសែននៅដើមខែធ្នួខាងមុខនេះនឹងមានការចុះពិធីសារមួយចំនួន ដែលផុតតំណត់ដែលធ្លាប់មាន ជាមួយគ្នា កន្លងម កផងដែរ។ ជាងនេះក៏នឹងមានការពិភាក្សា បង្ហាញព្រំដែនដែលមិនទាន់បញ្ចប់រវាងកម្ពុជា និង ឡាវ។ ភាគីទាំងពីរនឹងជំរុញឲ្យមានការ បោះបង្គោលព្រំដែនឲ្យបានឆាប់ចប់។

តាមរយៈរាជរដ្ឋាភិបាលទាំងពីរស្នើឲ្យមានការអ្នកជំ នាញការបារាំងឲ្យមក ជូយធ្វើកិច្ចការនេះ ដើម្បីធ្វើការជំរុញបោះបង្គោលព្រំដែនឲ្យបានឆាប់ចប់។

ជាមួយគ្នានោះឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសន្យាថា នៅក្នុងអាណត្តិកាទូត របស់លោកលោកនឹងខិតខំពង្រឹងកិច្ចសហប្រ តិបត្តិការរវា ងប្រទេសកម្ពុជានិងឡាវ ឲ្យកាន់តែរឹងរាំឡើងលើកគ្រប់វិស័យថែមទៀត ទំាងខាងស្ថាប័ននី តិប្បញ្ញត្តិនិងនីតិប្រតិបត្តិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post