header ads

Sponsor

រិទ្ធី

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងព័ត៌មានដែលមាន ឯកឧត្តម ខៀវ កាញារីទ្ធ ជារដ្ឋមន្ត្រីបានបង្កើតក្រុមអ្នកនាំពាក្យ ដែលមានសមាសភាពដូចតទៅ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ ជាប្រធាន ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកព័ត៌មាននិងសោតទស្សន៍ ជាអនុប្រធាន និងមានសមាជិក៣រូប។

យោងតាមសេចក្តីសម្រេចនេះ ក្រុមអ្នកនាំពាក្យមានភារកិច្ច ទំនាក់ទំនងនិងឆ្លើយឆ្លងព័ត៌មានជាផ្លូវការជាមួយសាធារណជន អ្នកសារព័ត៌មានជាតិ-អន្តរជាតិ។ សហការជាមួយអគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត។ ម្យ៉ាងវិញទៀត ក្រុមអ្នកនាំពាក្យនេះត្រូវអនុវត្តឱ្យបាននូវភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីប្រគល់ឱ្យ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post