header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពត៖ អេស្ការ២គ្រឿង កាយដីភ្នំត្នោត ជាប់ នឹងវត្តពេជ្រចង្វារ ក្នុងភូមិសាស្ត្រ ឃុំភ្នំកុង ស្រុកអង្គជ័យ ខេត្តកំពត ទើបតែត្រូវបានមន្ត្រីខាងមន្ទីរ រ៉ែ និងថាមពល ខេត្តកំពត ភ្ញាក់ខ្លួន រត់ទៅឃាត់ទុក កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ។

លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានប្រាប់ឲ្យដឹងថា អេស្ការពីរគ្រឿងកាយដីនៅភ្នំត្នោតអត់មានច្បាប់ ត្រូវបានចាប់ឃាត់ទុកនេះមិនបានយកមកទុកនៅមន្ទីរទេ គឺទុកនៅជើងភ្នំដោយសារតែលោកអភិបាលស្រុកអង្គរជ័យជួយធានាអះអាង ។

ប្រភពបន្តថា ការចាប់ឃាត់ទុកគ្រឿងចក្រទាំងពីរគ្រឿងនេះដើម្បីធ្វើការវិន័យ ។ ទោះជាបែបណា គេបានដឹងថា គ្រឿងចក្រទាំងពីរគ្រឿងនេះ បានកាយដីនៅភ្នំត្នោតជាច្រីនឆ្នាំហើយៗអត់មានច្បាប់រហូត ហើយមន្ត្រីជំនាញ ក៏បានដឹងដែរ ព្រោះរថយន្តតូច ធំបានដឹកជញ្ជូនដីចេញពីភ្នំនេះ លក់ឲ្យគេស្ទើរតែគ្រប់ទិសទី ។

លោក ជាវ តាយ អភិបាលខេត្តកំពតបានថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែតុលា នៅសាលាខេត្តកំពតថា ភ្នំជាច្រើននៅស្រុកកំពង់ត្រាច និងស្រុកទឹកឈូ ភ្នំនីមួយៗអស់ឈើហើយ ត្រូវបានគេយកភ្នំធ្វើអាជីវកម្មទៀត និងភ្នំខ្លះត្រូវបានគេព័ទ្ធរបង ។

លោកថា រីឯក្រុងកំពតវិញ ក៏មានអ្នកចាក់ដីរំលោភយកមាត់ព្រែកកំពតដែរ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post