header ads

Sponsor

vivo

កាលពីប៉ុន្មានថ្ងៃមុននេះក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo បានធ្វើការប្រកាសនៃការមកដល់នៃសមាជិកជំនាន់ថ្មីរបស់ខ្លួនមួយមូឌែលដែលវាត្រូវជាសមាជិកនៃត្រកូលYនោះ គឺម៉ូឌែល vivo Y95 ដែលបានប្រកាសថា នឹងមកដល់នាពេលឆាប់ៗនេះ  ដែលវាមិនទាន់បានបង្ហាញនៅលក្ខណៈសម្បត្តិ និងតម្លៃឲ្យបានជាក់លាក់នៅឡើយទេ ។


           ហើយនៅថ្ងៃនេះផងដែរក្រុមហ៊ុនទូរសព្ទ័ដៃ vivo និងធ្វើការបង្ហាញចំពោះរូបរាង
និងតម្លៃលក់ជាផ្លូវការរបស់ vivo Y95 នេះហើយ ។ បើនិយាយទៅកាន់ការរចនាម៉ូដ របស់ vivo Y95 នេះវិញ គឺវាមានរូបសម្បត្តិមិនខុសពីម៉ូឌែលស៊េរីមុនៗប៉ុន្មានទេ ដោយការច្នៃប្រឌិតចំពោះស្មាតហ្វូនមួយនេះនៅតែមានភាពស្រស់ស្អាត និងមើលមកពិតជាមានភាពទាក់ទាញមែនទែនមិនចាញ់ជំនាន់សិស្សច្បងវាឡើយ ។ចំពោះម៉ូឌែល vivo Y95 នេះគឺមាន 2ពណ៍សំរាប់ជ្រើសរើសហើយក៏ជាពណ៍នៃចំណូលថ្មីតែម្ដងសំរាប់ vivo Y95មួយនេះ ជម្រើស 2ពណ៍នោះមានដូចជា Starry Black ( ខ្មៅបែកស្វាយ ) & Aurora Rad ( ស្វាយបែកក្រហម ) ដែលមានលក្ខណៈពណ៍ប្រដេញគ្នាមើលមកពិតជាមានភាពស្រស់ស្អាតមែនទែន ។ ចំណែកឯតួរមានភាពរលោងរាងកោងលក្ខណៈបែប 3D មានផ្ទៃអេក្រង់ធំលាត FullView Display និងមានចំណុចកាមេរាចំកណ្ដាលថ្ងាសព្រាបដូចដំណក់ទឹកដែលមើលមកពិតជាមានភាពសាកសមមែនទែនសំរាប់មិត្តៗយុវវ័យចំពោះម៉ូឌែល vivo Y95 មួយនេះ ។ ផ្ដោតមកមើលផ្នែកកាមេរ៉ាវិញចំពោះកាមេរ៉ាមុខរបស់វាវិញគឺមានទំហំទៅដល់ 20MP ជាទំហំដែលធំជាងគេហើយសំរាប់ស្មាតហ្វូន ត្រកូល Y ដែលវាធ្វើឲ្យកំរិតរូបភាពនៃការថតមានលក្ខណៈកាន់តែច្បាស់ជាងមុន ហើយនិងមានមុខងារពិសេសៗជាច្រើនទៀត ។ចំណែកការមេរាក្រោយមានទំហំ 13+2MP ដោយអាចថតវីដេអូបានដល់ 1080p@30Fps។ មកមើលផ្នែកកំលាំងថ្មវាកើនរហូតដល់កំរិត 4030mah ដែលវាអាចជំនួយដល់លេងFacebook  មើលYou tube លេងហ្គេម កើនបានមួយកំរិតទៀតផងដែរដោយមិនចាំបាច់ព្រួយបារម្ភឆាប់អស់ថ្ម ។ យើងមកមើលពីតម្លៃរបស់ vivo Y95 នេះដោយក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការប្រកាសជាផ្លូវការក្នុងតម្លៃ 249$ តែប៉ុណ្ណោះដែលវាជាតម្លៃមួយដែលមានភាពសមរម្យមែនទែនសំរាប់     ម៉ូឌែល vivo Y95 មួយនេះ ហើយសំរាប់ការជាវនិងមានការបន្ថែមជូនកាដូ Bluetooth speaker ដ៏ស្រស់ស្អាតមួយផងដែរ ។ ចំពោះម៉ូឌែល Y95 នេះនៅមិនទាន់បានបញ្ជាក់នៅថ្ងៃមកដល់ជាផ្លូវការនៅឡើយទេ​ ប៉ុន្តែវានិងអាចមកដល់ក្នុងកំឡុងពេលឆាប់ៗខាងមុខនេះហើយ ។


          តើអ្នកទាំងអស់គ្នាគិតពិចារណាយ៉ាងម៉េចដែលចំពោះតម្លៃប៉ុណ្ណឹង? ដោយមានភាពធូរថ្លៃសមរម្យហើយថែមទាំងមានគុណសម្បត្តិច្រើនទៀតផង ។ នៅចាំអីទៀតតោះរងចាំការមកដល់នៃសមាជិកចំណូលថ្មី vivo Y95 នេះទាំងអស់គ្នា ។
លក្ខណៈពិសេសបន្ថែមរបស់ vivo Y95មានដូចជា: 

-អេក្រង់ធំ 6.22-inch HD+ (1520 x 720)Halo FullView Display
-កាមេរ៉ាមុខ 20MP+AI Selfie

-កាមេរ៉ាក្រោយ (13MP + 2MP)

-RAM 4GB+ROM 64GB

-ថាមពលថ្មទំហំធំ 4030mAh Bettery(TYP)

-️Funtouch OS 4.5(Base on Android 8.1 ) 

-មុខងារស្កេនមុខដោះសោរ

-មុខងារស្កេនក្រយៅដៃក្រោយ (Finger Print)

-ដំណើរការម៉ាសុីនដោយ (Qualcomm Snapdragon 439 Octa-Core)

បច្ចេកវិទ្យាAIបន្ថែម៖

-AI Backlight HDR

-AI Game Mode

- AI Face Beauty

- AI Dual Camera

- AR Sticker

- Jovi Smart Scene

- Google Lens

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post