header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុណ្យសមុទ្រ​ខេត្តកោះកុង​ឆ្នាំនេះ រៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើន​ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ​ និងអន្ដរជាតិ​មកកម្សាន្ដអោយកាន់តែច្រើន​ សម្រាប់បង្កើតការងារជូនពលរដ្ឋ​ និងបង្កើនថវិកាចូលរដ្ឋផងដែរ។

នៅក្នុងឱកាសការចុះត្រួតពិនិត្យ ការជួសជុលផ្លូវជាតិ លេខ៤៨ ក្នុងខេត្តកោះកុង នៅថ្ងៃទី១៣ ខែវិច្ឆិកានេះ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា បុណ្យសមុទ្រឆ្នាំនេះគឺលក្ខណៈប្លែកអស្ចារ្យជាងឆ្នាំមុនៗ ពោលគឺមានការរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើនរួមទំាងការសម្ដែងសិល្បៈវប្បធម៌ ការហែក្បួនព្យុហយាត្រា ការប្រកួតកីឡាលើទឹក លើគោក លើអាកាស ការតាំងពិព័រណ៍ផលិតផល និងម្ហូបអាហារ ការដាំដើមឈើ និងរៀបចំសោភ័ណភាពទីក្រុងយ៉ាងស្រស់ស្អាត។

លោកស្រី​បញ្ជាក់ថា ការប្រារព្ធពិធីបុណ្យសមុទ្រ មិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព និង​ កាត់បន្ថយភាពក្រីក្រ​ ដោយបានបង្កើតការងារជូនពលរដ្ឋ​ក្នុងមូលដ្ឋាន និងបង្កើនថវិការចូលរដ្ឋផងដែរ។

លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អោយមកលេងកំសាន្តពិធីបុណ្យសមុទ្រជុំទី៧ខាងមុខនេះអោយបានច្រើនកុះករ ដើម្បីរួមគ្នាថែរក្សានិងគាំទ្រសក្ដានុពលទេសចរណ៍នៅក្នុងខេត្តជាប់ឆ្នេរសមុទ្រដ៏សំខាន់នេះ។

សូមបញ្ជាក់ថា​ ពិធីបុណ្យសមុទ្រ លើកទី៧ ជុំទី២ នឹងប្រារព្ធឡើង នៅខេត្តកោះកុង នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post