header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កូរ៉េខាងជើងៈ ក្រុមស្រាវជ្រាវសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានកំណត់អត្តសញ្ញាណទីតាំងផលិតមីស៊ីល១៣កន្លែង ក្នុងចំណោមទីតាំង២០កន្លែង ដែលមិនត្រូវបានគេប្រកាសថា មាននៅក្នុងប្រទេសកូរ៉េខាងជើង ហើយនេះ បញ្ជាក់យ៉ាងច្បាស់ពីការងារប្រឈម សម្រាប់ក្រុមចរចាអាមេរិក ដែលសង្ឃឹមថា នឹងអាចបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាង ឲ្យបោះបង់ចោលអាវុធនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ពួកគេ។

នៅក្នុងរបាយការណ៍ជាច្រើន បញ្ចេញដោយមជ្ឈមណ្ឌលយុទ្ធសាស្រ្ត និងសិក្សាអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីងតោន ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ការថែទាំ និងការធ្វើឲ្យល្អប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធបន្ទាប់បន្សំ ត្រូវបានគេសង្កេតឃើញមាននៅលើទីតាំងមីស៊ីលមួយចំនួន ថ្វីត្បិតតែមានកិច្ចចរចារក៏ដោយ។

គួរឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថា នឹងបន្តដំណើរឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរដ៏ពិតប្រាកដ។ ការសន្យានេះ ធ្វើឡើងអំឡុងជំនួបកំពូលជាប្រវត្តិសាស្រ្តរបស់ពួកគេ កាលពីខែមិថុនាកន្លងទៅ នៅក្នុងប្រទេសសិង្ហបុរី ប៉ុន្តែការព្រមព្រៀងគ្នាមួយនេះ ខ្វះខាតភាពជាក់លាក់នៅឡើយ ហើយកិច្ចចរចាបានវិវត្តន៍ទៅមុខតិចតួចប៉ុណ្ណោះ។

លោក ត្រាំ បាននិយាយតាម Twitter ភ្លាមៗ ក្រោយជំនួបនោះថា លែងមានទៀតហើយ ការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post