header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តដឹកស៊ីទែនស្រោចកៅស៊ូមួយគ្រឿង អ្នកបើកបរ ខ្វះការប្រុងបរយ័ត្ន ជែង ត្រង់ចំណុចគ្រោះថ្នាក់ ជ្រុលទៅបុករថយន្តកុងតឺន័រដឹកដែក ចតស្ងៀមពីក្រោយ បណ្តាលឲ្យរងខូចខាតខ្ទេចក្បាលមុខ និងរបួសធ្ងន់មនុស្សម្នាក់ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ជារថយន្តស្រោចកៅស៊ូ ស៊ីទែនពណ៌លឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-6126 បើកបរល្បឿនលឿន ស្របពេលដែលមេឃកំពុងភ្លៀងរលឹម បោះពួយ គ្មានខ្វល់ទើសពីណា ទីបំផុត ទៅដល់ចំណុចកើតហេតុ ជែង រថយន្តខាងមុខ ចំណុចផ្លូវកោង ជ្រុលចង្កូត ទៅបុកពីក្រោយ រថយន្តកុងតឺន័រ ដឹកដែក ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-4469 កំពុងចតស្ងៀម លើចិញ្ចើមផ្លូវ បណ្តាលឲ្យរងខូចខាត ខ្ទេចរថយន្តបង្ក រងរបួសធ្ងន់ម្នាក់ ។

ក្រោយកើតហេតុ តំណាងក្រុមហ៊ុនទាំងសងខាង ចេញមុខមកដោះស្រាយ សម្របសម្រួលគ្នា ដោយដឹងនូវកំហុសខ្លួនឯង បើកបរព្រហើនពេក ខ្វះការប្រុងប្រយ័ត្ន ទើបឯកភាពគ្នា យករថយន្តទៅជួសជុលរៀងខ្លួន ដើម្បីបញ្ចប់រឿង ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post