header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ មន្រ្តីគយម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីមានរថយន្តមួយគ្រឿង ជាប្រភេទរថយន្តវីអាយភីរបស់ក្រុមហ៊ុនខេមបូត្រាអ៊ិចប្រេស្ស បុកចំពេញមួយទំហឹង ប៉ើងធ្លាក់ផ្លូវ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្បែរទីស្នាក់ការសាខាគយខេត្តកំពង់ឆ្នាំង ស្ថិតនៅឃុំស្រែថ្មី ស្រុករលាប្អៀរ ជាប់ព្រំប្រទល់ក្រុងកំពង់ឆ្នាំង។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ជាមន្រ្តីគយខេត្តកំពង់ឆ្នាំង មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ 1H-9199 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ លុះមកចំណុចកើតហេតុ ស្រាប់​តែមានរថយន្តវីអាយភីក្រុមហ៊ុន ខេមបូត្រា អ៊ិចប្រេស្ស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Z-4659 បានបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post