header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ព្រោះតែឈឺចិត្តត្បិតនឹងសង្សារចូលរោងការប៉ុន្មានថ្ងៃខាងមុខនេះ យុវជនម្នាក់ បានសុខចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន។ តែទោះជាយ៉ាងណាក្តី នៅកន្លែងកើតហេតុ ត្រូវបានកងសន្តិសុខបរីពិភពថ្មី ច្រើននាក់ ឈរបិទផ្លូវរារាំងមិនឲ្យជនណាម្នាក់ ចូលថតរូបភាពឡើយ។ ហេតុការណ៍នេះ បានបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបន្ទប់ជួលលេខ I10 ក្នុងបុរីពិភពថ្មី ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសាច់ញាតិបុរសខាងលើ បានឲ្យដឹងថា យុវជនគិតខ្លីខាងលើ មានឈ្មោះ ប៊ន ភី អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់កើតហេតុ រួមជាមួយបងប្រុសម្នាក់ទៀត ឈ្មោះ ប៊ន ភាព អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើត ភូមិព្រេន ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ យុវជនរងគ្រោះមានបងប្អូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ យុវជនរូបនេះ ជាកូនទី៤ ក្នុងគ្រួសារ ឪពុកជាបុរសពោះម៉ាយ។

តាមសាច់ញាតិ បង្ហើបឲ្យដឹងថា យុវជនរូបនេះ មានស្នេហាជាមួយនារីម្នាក់ នៅស្រុកភូមិជាមួយគ្នា តែមួយរយៈកន្លងមក នាងជាសង្សារបានបែកចិត្ត មានស្នេហ៍ថ្មីបាត់ទៅហើយ។ លុះរហូតមកដល់២ថ្ងៃមុនកើតហេតុ បន្ទាប់ពីលេខឮដំណឹងថា សង្សារចូលរោងការជាមួយប្រុសផ្សេង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ជាមូលហេតុធ្វើឲ្យជនរងគ្រោះ បែកអារម្មណ៍ មិនហូបបាយទឹក ស្រាប់តែនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកានេះ ខណៈដែលបងប្រុសទៅធ្វើការបាត់ ហើយយុវជនខាងលើ នៅសម្ងំក្នុងបន្ទប់ម្នាក់ឯង ក៏គិតខ្លី បញ្ចប់ជីវិតទៅវិញ។ ហើយអ្វីដែលប្លែកជាងនេះទៅទៀត គឺមានកងសន្តិសុខមកឈររារាំងមុខបន្ទប់ ដោយមិនឲ្យជនណាម្នាក់ ទាំងអ្នកសារព័ត៌មាន ថតរូបភាពឡើយ។

ក្រោយពីភ្ញាក់ផ្អើលបន្ទប់ជួលខាងលើ មានខ្មោចចងក ត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យកោសល្យវិច័យ ហើយឃើញថា ជនរងគ្រោះពិតជាធ្វើអត្តឃាតសម្លាប់ខ្លួន រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post