header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញដីកាសម្រេចឃុំខ្លួនបុរស ស្ត្រី៤នាក់ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទលក់ដូរមនុស្សសម្រាប់ឆ្លងដែន និងបទធ្វើអន្តរការីសំរាប់ពរពោះជំនួស។

លោក លី សុផាណា អ្នកនាំពាក្យ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថានៅរសៀលថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៨នេះថា ក្រោយពីពិនិត្យនិងចាត់ការសំណុំរឿងចប់សព្វគ្រប់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ទៅលើជនសង្ស័យចំនួន ១៤ នាក់ ពីបទ លក់ដូរមនុស្សសម្រាប់ឆ្លងដែន និងបទ ធ្វើអន្តរការីរវាងអ្នកសុំកូននិងស្រ្តីពពោះ តាមមាត្រា ១៦ នៃច្បាប់ស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស និងមាត្រា ៣៣២ នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទចំនួន៤នាក់ដែលតុលាការឃុំខ្លួនមាន ១.ឈ្មោះ ចេង សំអុល ភេទប្រុស ២.ឈ្មោះ អៀង ម៉ាន់ ភេទប្រុស ៣.ឈ្មោះ សុខ ឃឿន ភេទស្រី  និង៤.ឈ្មោះ ខៀវ វណ្ណា ភេទស្រី ត្រូវបានចោទពីបទ សមគំនិតក្នុងអំពើលក់ដូរមនុស្សសម្រាប់ឆ្លងដែន និងធ្វើអន្តរការីរវាងអ្នកសុំកូននិងស្រ្តីពពោះ តាមមាត្រា១៦ នៃច្បាប់ស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស មាត្រា ២៩ និងមាត្រា ៣៣២ នៃក្រមព្រហ្មទណ្ឌ ហើយក៏បានបញ្ជូនជនត្រូវចោទចំនួន១៥ នាក់និងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។

ជនសង្ស័យទាំង៤នាក់ខាងលើនេះត្រូវបានឃាតខ្លួនកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌសែនសុខ ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការបង្ក្រាបជាក់ស្តែង ករណី អំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន និងបទ អន្តរការីរវាងអ្នកសុំកូន និងស្ត្រីពពោះ នៅចំណុចទីតាំងចំនួន៣កន្លែង ក្នុងមូលដ្ឋានខណ្ឌសែនសុខ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានធ្វើការឃាតខ្លួនជនសង្ស័យចំនួន១៥នាក់ ក្នុងនោះមាន អ្នកមើលការខុសត្រូវ (មេកាស្រី) ចំនួន២នាក់ អ្នករត់ម៉ូតូកង់បីប្រុសចំនួន២នាក់ ស្ត្រីមានផ្ទៃពោះចំនួន១១នាក់ និង៣នាក់ទៀតរត់គេចខ្លួន។

វត្ថុតាងដកហូតរួមមាន លិខិតឆ្លងដែនចំនួន១ក្បាល ឯកសារពេទ្យមួយចំនួន ស៊ីរ៉ាង និងថ្នាំពេទ្យ (ប្រើរួចនិងមិនទាន់ប្រើ)មួយចំនួន និងម៉ូតូកង់បីចំនួន២គ្រឿង បច្ចុប្បន្នមនុស្សប្រុសស្រី៤នាក់កំពុងស្ថិតនៅ សាលាដំបូងរាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចបានអោយដឹងថាក្នុងចំណោមស្ត្រីដែលស៊ីឈ្នួលពរពោះជំនួស មានម្នាក់ត្រូវទារកស្លាប់ក្នុងផ្ទៃកំពង់សង្គ្រោះបន្ទាន់ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post