header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ ក្រុមជួញដូរគ្រឿងញៀនចំនួន៤នាក់ ស្ត្រីម្នាក់ផង ត្រូវកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កំពុងអង្គុយផ្ដុំគ្នា ច្រកថ្នាំញៀនលក់យ៉ាងសប្បាយ នៅក្នុងរោងមួយកន្លែង ខាងមុខអនុវិទ្យាល័យឈើទាល ស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។

ជនសង្សយ័ទាំង៤នាក់នោះមាន៖ ឈ្មោះធឿត វ៉ាន់ថា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់, ឈ្មោះសៀក សៅលី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិច្រាបក្រសាំង សង្កាត់វត្តគរក្រុងបាត់ដំបង, ឈ្មោះជួប សង្ហា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកំពង់ស្រម៉ ឃុំឈើទាល ស្រុកបាណន់ និងឈ្មោះម៉ៅ ស្រីប៉ោះ ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។

បើតាមរបាយការណ៍ ក្នុងការបង្ក្រាបខាងលើ កម្លាំងជំនាញ ដកហូតវត្ថុតាង បានថ្នាំម្ស៉ៅក្រាម ពណ៌សថ្លាសង្ស័យមេតំហ្វេតាមីន ICE(ម៉ាទឹកកក) ចំនួន០២ថង់ មានទម្ងន់៤,៤៦ក្រាម, ថង់ច្រកថ្នាំ១២ដុំ, ដែកកេះ០៦, កន្ត្រៃ០១, និងសម្ភារសម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត។

ជនសង្សយ័ទាំង៤នាក់ ត្រូវបានកងរាជអាវុធហត្ថស្រុកបាណន់កំពុងសួរនាំ ដើម្បីចាត់ការតាមនីតិវិធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post