header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី១៤​ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក​ សាន​ វិជ្ជាសារ៉ាវុធ​ ប្រធានសាខាកាំកុង ត្រូលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្រ្តីជំនាញក្រោមឱវាទ ធ្វើការបន្តរឹតបន្តឹងការត្រួតពិនិត្យទំនិញ និងផលិតផលចំណីអាហារ ដែលកំពុងដាក់តាំងលក់នៅលើទីផ្សារតាមភូមិនិងលក់តាមផ្ទះក្នុងសង្កាត់ផ្សារកណ្តាល និងសង្កាត់ប៉ោយប៉ែតនៃក្រុងប៉ោយប៉ែត។

ការចុះប្រតិបត្តិការនេះ លោក​ សាន​ វិជ្ជាសារ៉ាវុធ​ បានឲ្យ​ដឹងថា ​ធ្វើឡើងដើម្បីទប់ស្កាត់ឱ្យបានកាន់តែខ្ពស់ចំពោះការចរាចរណ៍ទំនិញខូចគុណភាព និងគ្មានច្បាប់អនុញ្ញាត ដែលអ្នកចែកចាយ ឬបោះដុំឲ្យ​ទៅអ្នកលក់រាយនៅតាមភូមិ ដែលខ្វះការយល់ដឹងពីសុវត្ថិភាពម្ហូបអាហារ។

លោកបន្តថា កន្លងមក កម្លាំងជំនាញតែងតែសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តធ្វើការចុះត្រួតពិនិត្យ និងដកហូតទំនិញ ខូចគុណភាពហួសកាលកំណត់ គ្មានស្លាកសញ្ញាត្រឹមត្រូវ និងមិនមានច្បាប់អនុញ្ញាត យកមកកម្ទេចចោល​ប្រយោជន៍ ​ដើម្បីថែរក្សា និងការពារសុខមាលភាពជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោក សាន​ វិជ្ជាសារ៉ាវុធ​  ក៏បានពន្យល់ណែនាំដល់ អាជីវករ និងប្រជាពលរដ្ឋឱ្យមានការយល់ដឹង និងប្រុងប្រយត្ន័​ចំពោះផលប៉ះពាល់ ដែលកើតចេញពីផលិតផលចំណីអាហារដែលគ្មានសុវត្ថិភាព និងគ្មានអនាម័យ។

សូមបញ្ជាក់ថា មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្តបានដកហូតទំនិញដែលហួសកាលបរិច្ឆេទនិងហាមឃាត់ជាច្រើនមុខពីតាមតូបលក់ក្នុងផ្សារនិងតាមផ្ទះយកមករក្សាទុករង់ចាំថ្ងៃកម្ទេចចោល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post