header ads

Sponsor


(ស្វាយរៀង)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៏ទោ កឹង ឃន ស្នងការនគរបាលខេត្ដស្វាយរៀង បានប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាល ស្រុកស្វាយជ្រុំ ចុះស្រាវជ្រាវមុខសញ្ញាករណីប្លន់ម៉ូតូនៅភូមិសំដី ឃុំធ្លក ស្រុកស្វាយជ្រំ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីស្រាវជ្រាវតាមជំនាញ កំណត់បានថាមុខសញ្ញាសង្ស័យប្រព្រឹត្តបទល្មើស កំពុងស្នាក់នៅក្នុងមូលដ្ឋាន ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ភ្លាមនោះសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង ក៏បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង  កម្លាំងអធិការដ្ឋាននគរបាលស្រុកមេសាង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ធ្វើការហ៊ុមព័ទ្ធផ្ទះឈ្មោះ ខឿន ដារ៉ា ភេទប្រុស នៅភូមិអណ្ដូងតាស្រែន ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង  និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រៃវែង ខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យចំនួន ០៦ នាក់ ។


១ ឈ្មោះ សល់ គុយ ភេទប្រុស ឣាយុ ២០ ឆ្នាំជាតិខ្មែរ មុខរបរជាងដែក រសនៅភូមិទ័ពស្តេច ឃំុច្រេស ស្រុកមេសាង ខេត្តព្រៃវែង។

២ ឈ្មោះ រិន ជាតិ ភេទប្រុស ឣាយុ ២៧ ឆ្នាំជាតិខ្មែរ មុខរបរជាងដែក រស់នៅភូមិវិហា ឃំុច្រេស ស្រុកមេសាង ខេត្តព្រៃវែង។

៣ ឈ្មោះ ឃឿន ដារ៉ា (ច្រូច) ភេទប្រុស ឣាយុ ១៩ ឆ្នាំជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឣណ្តូងតាស្រែន ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។

៤ ឈ្មោះ សៀន សុខចាន់ដារ៉ា ភេទប្រុស ឣាយុ ១៥ ឆ្នាំជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមា ស្រុកព្រៃវែង។

៥ ឈ្មោះ ជី ធារី ភេទប្រុស ឣាយុ ១៦ ឆ្នាំជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិឣណ្តូងតាស្រែន ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។

៦ ឈ្មោះ រឹត នរា ភេទប្រុស ឣាយុ ២០ ឆ្នាំជាតិខ្មែរ មុខរបរកម្មករយាមម៉ូតូ រស់នៅភូមិពង្រ ឃុំក្រញូងស្រុកកំចាយមា ខេត្តព្រៃវែង  ។


វត្ថុតាងចាប់យកបានរួមមាន ម៉ូតូ ០៤ គ្រឿង ក្នុងនោះពាក់ពន្ធនិងករណីប្លន់នេះមួយគ្រឿង គឺស្លាកលេខ ស្វាយរៀង ១G ០៣០៨ និងដាវសាំមូរ៉ៃ ០២ ដើម ជនសង្ស័យទាំង០៦ នាក់នេះបានធ្វើតេស្តស្វែងរកសារធាតុញៀន មានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ប្រភេទម៉ាទឹកកក  ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ សល់ គុយ និងឈ្មោះ រិន ជាតិ  បានឆ្លើយសារភាពថា ពិតជាបានរួមគ្នាធ្វើសកម្មភាពប្លន់យកម៉ូតូ កាលពីថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅភូមិសំដី ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជាមួយនិងឈ្មោះសាញ់ រុន ដែលរត់គេចខ្លួនបាត់ ប្រាកដមែន ។
រីឯឈ្មោះខឿន ដារ៉ាឈ្មោះ សឿន ចាន់ដារ៉ា  ឈ្មោះ ជី ធារី ឈ្មោះ រិត នរា  ជាអ្នកសមគំនិត ។


បច្ចុប្បន្ននេះសមត្ថកិច្ចបង្កសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមច្បាប់ ៕ ដោយ៖ភក្ដី

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post