header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មនុស្ស១៥នាក់ ពាក់ព័ន្ធការរកស៊ីពពោះជំនួសត្រូវសមត្ថកិច្ចចម្រុះសហការជាមួយ និងកម្លាំងនគរបាលការិយាល័យប្រឆាំង​ការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌសែនសុខ និងអធិការនគរបាលខណ្ឌផងដែរ ។

ការចុះបង្ក្រាបនេះ កាលពីនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ទីតាំងមួយកន្លែង ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពែញ ដែលពាក់ព័ន្ធករណី​ស៊ីឈ្នួលពរពោះជំនួស ។

លោក ទូច សារ៉េន នាយរងការិយាល័យប្រឆាំង​ការជួញដូរមនុស្ស និងការពារអនីតិជន បានប្រាប់ឲ្យដឹង នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ថា ក្នុងប្រតិបត្តិការឃាត់ខ្លួនមនុស្ស១៥នាក់ ដែលពាក់ព័ន្ធការរកស៊ីពរពោះជំនួសនេះ មានប្រុស២នាក់ និងស្រី១៣នាក់ ។

បើតាមលោកនាយរងការិយាល័យ, ក្នុងចំណោមមនុស្សស្រីទាំង១៣នាក់នោះ មានមនុស្ស១១នាក់ កំពុងតែមានផ្ទៃពោះ ដែលជាអ្នករកស៊ីពរពោះជំនួសផ្ទាល់តែម្ដង ហើយ២នាក់ផ្សេងទៀត ជាចុងភៅ ។

ដោយឡែក សម្រាប់ការពរពោះនេះ ​ហើយត្រូវលក់បន្ដទៅឲ្យជនបរទេស ឬជនណានោះ លោក ទូច សារ៉េន មិនទាន់បានបញ្ជាក់នៅឡើយទេ ព្រោះលោកថា​ មនុស្សទាំងអស់កំពុងតែស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញ ដើម្បីកសាងសំណុំរឿងចាត់វិធានការតាមផ្លូវច្បាប់ ។

គួរជម្រាបថា ចំពោះករណីពរពោះជំនួសនេះ នៅកម្ពុជា​ ត្រូវបានចាត់ទុកថា​ ជាអំពើខុសច្បាប់ ខណៈដែលក្រសួងមហាផ្ទៃ កំពុងតែចងក្រងច្បាប់ ដើម្បីផ្ដន្ទាទោសផងដែរ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post