header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ ស្ត្រីវ័យចំណាស់ម្នាក់ មកចូលរួម​បុណ្យកឋិនទាន បាន​ដេកស្លាប់នៅក្នុងវត្តម្នាក់ឯង។ ហេតុការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង២រសៀល​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៨។

ប្រភពពីសមត្ថកិច្ចមូលដ្ឋាន ដែលចុះដល់កន្លែងកើតហេតុ បានឲ្យ​ដឹងថា ករណីខ្យល់គរដេកស្លាប់លើគ្រែក្នុងវត្តម្នាក់ឯង ជនរងគ្រោះឈ្មោះ នង នឹម ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិ កំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យ​ដឹងទៀតថា ជនរងគ្រោះ បានមកធ្វើបុណ្យ កឋិនទាន នៅក្នុងវត្តវត្តព្រះពៃស្រប នឹងបានមកសម្រាកនៅលើគ្រែក្នុងវត្ត ស្រាប់តែស្លាប់ម្នាក់ឯង ពុំមាននណាដឹងនោះឡើយ ខណៈដែលព្រះសង្ឃឲ្យ​ប្រជាពលរដ្ឋមកសែងគ្រែ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ទើបកើតមានហេតុការណ៍ភ្ញាក់ផ្អើលឡើង។

ក្រោយកើតហេតុអាជ្ញាធមូលដ្ឋាន និងប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចនគបាលប៉ុស្តិ៍ និងនគរបាលស្រុកចុះធ្វើការពិនិត្យ និងបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារខ្យល់គរ។

ក្រោយពិនិត្យរួចរាល់សាកសព ត្រូវបានសមត្ថកិច្ចប្រគល់អោយទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post