header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ រសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក កែវ ចន័្ទលី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងត្រៀមរៀបចំកម្មវិធីទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា នៅស្តូបរង្វង់មូលក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលនឹងរៀបចំឡើងនៅថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះដែរ លោកប្រធានបានជំរុញអោយ ការិយាល័យវិទ្យុ និងការិយាល័យទូរទស្សន៍ ខិតខំផលិតព័ត៌មានអោយទាន់ពេលវេលា បង្កើតកម្មវិធីផ្សាយថ្មីៗ សម្រាប់ផ្សាយនៅទូរទស្សន៍ជាតិរំដួលស្វាយរៀង និងវិទ្យុ FM ជាតិរំដួលស្វាយរៀង ៩៨.៧០ និងរៀនពីរបៀបផ្សាយព័ត៌មានបន្តពីទូរទស្សន៍ជាតិកម្ពុជា ក៏ដូចជាទូរទស្សន៍ផ្សេងៗ  និងដោះស្រាយបញ្ហាប្រឈមផ្សេងៗដែលកើតមាន ។ 

ជាចុងបញ្ចប់នៃកិច្ចប្រជុំ លោកប្រធានមន្ទីរបានណែនាំបន្ថែមអោយមន្រ្តីរាជការទាំងអស់ត្រូវ គោរពវិន័យ ពេលវេលា ចេះសហការគ្នាធ្វើការ និងចេះសាមគ្គីគ្នាដើម្បីអោយការងារទទួលបានជោគជ័យ ៕ ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post