header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរ៉ឺម៉កកង់បី ជាមួយនឹងម៉ូតូមួយគ្រឿង បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ កាលពីវេលាម៉ោង៥៖៣០នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចផ្លូវសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវ R6 (ម្ដុំសួនច្បារក្ដាន់២) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាក្សីឃើញហេតុការណ៍ផ្ទាល់ ប្រាប់ភ្នាក់ងារខេមប៉ុស្តិ៍ថា នៅមុនពេលកើតហេតុ គេឃើញរ៉ឺម៉កកង់បីមួយគ្រឿង បានធ្វើដំណើរតាមបណ្ដោយផ្លូវ R6 ទិសដៅពីជើងមកត្បូង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FW-0463 ជិះឌុបគ្នាពីរនាក់ ក្នុងល្បឿនយ៉ាងលឿន​ បានបត់ទៅបុកពីក្រោយរ៉ឺម៉កកង់បីពេញទំហឹងតែម្តង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់។ ភ្លាមនោះ ដោយម្ចាស់រ៉ឺម៉កឃើញសភាពមិនស្រួល បានរត់គេចបាត់ស្រមោល។ រីឯអ្នករួមដំណើរជាមួយនឹងម៉ូតូ ឃើញសភាពបុរសម្នាក់ ដែលរងរបួសធ្ងន់នោះ ដេកស្ដូកស្ដឹងស្មានតែស្លាប់ ក៏បានដាក់មេប្រូចបាត់ពីកន្លែងកើតហេតុដែរទៅ បន្សល់ទុកតែជនរងគ្រោះរងរបួសបាក់ជើងនៅកន្លែងកើតហេតុប៉ុណ្ណោះ។ បន្តិចក្រោយមក សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ បានទាក់ទងទៅកាន់រថយន្តសង្គ្រោះទាន់អាចយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការទាក់ទងទៅកាន់សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយពេលក្រោយទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post