header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តស្ទឹងត្រែង បានឃាត់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម នៅភ្នំពេញ។

ការចុះឃាត់ខ្លួននេះ សមត្ថកិច្ចបានធ្វើឡើងនៅភូមិសាស្ត្រឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង៥ព្រលប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

សមត្ថកិច្ចខណ្ឌសែនសុខបាន ប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជឹង ប៊ុននីន (ហៅ ជឹង នីន) ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការចាប់ខ្លួនជនដៃដល់ គឺអនុវត្តតាមដីកា របស់សាលាដំបូងរាជធានីភ្នំពេញឲ្យចូលខ្លួន ទៅបង្ហាញនៅអធិការខណ្ឌសែនសុខ នៃស្នងការដ្ឋានរាជធានីភ្នំពេញ មុនថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨ ពាក់ព័ន្ធករណីឃាតកម្ម ប្រព្រឹត្តកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលក្រោយពីកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនទៅពួសម្ងំនៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែ។

បន្ទាប់ពីទទួលបានដីកាបញ្ជាឲ្យចូលខ្លួនជនជាប់ពាក់ព័ន្ធក្នុងសំណុំរឿងឃាតកម្មខាងលើនេះមក កម្លាំនគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចុះទៅឃាត់ខ្លួនជនសង្ស័យ ដើម្បីបញ្ជូនមករាជធានីភ្នំពេញ ប្រគល់ឲ្យតុលាការសម្រេចតាមច្បាប់។

ប្រភពព័ត៌មានពីស្ទឹងត្រែង បានឲ្យដឹងថា ជនដៃដល់បានចងកសម្លាប់ខ្លួន កាលពីយប់មិញបាត់ទៅហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post