header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កាលពីព្រឹកទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១០ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យការងាររដ្ឋបាល ដោយសហការជាមួយ កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយជាលទ្ធផល ត្រួតពិនិត្យឃើញថា មានជនបរទេស១នាក់ គ្មានលិខិតឆ្លងដែន ។

ប្រភពបានឲ្យដឹងថា ជនបរទេសដែលគ្មានលិខិតឆ្លងដែននោះ ឈ្មោះ VUILLOT ALEXIS PAUL JEAN ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិបារាំង ស្នាក់នៅ ផ្ទះលេខ២០D ផ្លូវលេខ២៨៨ សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បន្ទាប់មក កម្លាំងការិយាល័យបាននាំខ្លួនជននេះ មកសាកសួរនៅ ស្នាក់ការអន្តោប្រវេសន៍ ស្ថិតនៅ ផ្ទះលេខ១៣ ផ្លូវលេខ១៥៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ហើយបើតាមការសាកសួរបភ្លឺរបស់កម្លាំងការិយាល័យ ជននេះបានសារភាពថា៖ ខ្លួនចូលមកប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែកកក្កដា ឆ្នាំ២០១៦ តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

គេថា រយៈកាលនៃការស្នាក់នៅប្រទេសកម្ពុជា នេះគឺស្នាក់នៅជាមួយសង្សារ នៅផ្ទះលេខ២០D ផ្លូវលេខ២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ រូបគេ គ្មានការងារធ្វើ គ្មានមុខរបរច្បាស់លាស់ លើសទិដ្ឋាការរយៈពេលយូរ និង គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន ។

បច្ចុប្បន្ន ជនជាតិបារាំងរូបនេះ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post