header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យ៉ាងហោចណាស់មានរថយន្ដ៣គ្រឿងបានរងការខូចខាត ដោយសារតែដើមគគីរធំមួយដើម បានពុកផុយឫសបានរលំសង្កត់ពីលើកាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវព្រះនរោត្តម កែងផ្លូវលេខ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ខណៈដែលធ្លាក់ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ បានធ្វើឲ្យដើមគគីរដ៏ធំមួយដើម នៅក្បែរភ្លើងស្តុប ផ្លូវព្រះនរោត្តម (ខាងកើតផ្លូវ) កែង នឹងផ្លូវលេខ២៤០ បានរលំទាំងឫស កាត់ទទឹងផ្លូវ ធ្វើឲ្យសង្កត់លើរថយន្តអ្នកដំណើរចំនួន០៣គ្រឿង កំពុងតែធ្វើដំណើរឆ្លងកាត់ ផ្លូវនរោត្តមនោះ ត្រូវរងការខូចខាតធ្ងន់ និងស្រាល តែក៏ចាត់ទុកជាសំណាងមួយផងដែរ ដែលការរលំសង្កត់ឡានទាំងនោះ មិនបណ្តាលឲ្យមានអ្នកគ្រោះថ្នាក់នោះទេ ។

ប្រភពព័ត៌មានបានបន្តទៀតថា បន្ទាប់ពីមានហេតុការណ៍រលំដើមគគីរ កាត់ទទឹងផ្លូវនរោត្តម ដូច្នេះហើយ គេឃើញកម្លាំងអាជ្ញាធរ មូលដ្ឋាន ជាពិសេសគឺលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានប្រញាប់ចាត់ចែងកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះកាត់ដើមគគីរនោះចេញភ្លាមៗ ដើម្បីជួយសម្រួលចរាចរណ៍ឲ្យបានឆាប់ ដល់អ្នកដំណើរតាមផ្លូវនោះផងដែរ ។ តែចំណែក ខាងម្ចាស់យានយន្ត ដែលរងការខូចខាតនោះ មិនដឹងខាងណាជួយចេញថ្លៃខូចខាតនោះទេ ប្រហែលបានត្រឹមតែយកទៅជួសជុលដោយខ្លួនឯងហើយមើលទៅ ។

តែបើអ្នកណាហ៊ានអារ ឬកាប់ដើមឈើនៅខាងមុខផ្ទះរបស់ខ្លួនវិញ ដោយមិនសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវនោះ នឹងត្រូវចាប់ផាកពិន័យតាមច្បាប់ជាក់ជាមិនខានឡើយ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post